Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្ថន័យរបស់ពាក្យទំនៀមខ្មែរដែលថា “ចាំបាច់យកឈើធ្វើកំផែង យកញាតិនេះឯងធ្វើរបង” ។ ពាក្យនេះលោកចង់និយាយថារបងជាវត្ថុការពារគ្មានវិញ្ញាណ ។​ វាអាចការពារនូវសត្វធាតុតែវាពុំអាចការពារមនុស្សបានទាំងស្រុងនោះទេ ។ តាមគំនិតចាស់បុរាណលោកទូន្មានថា មិនមែនអោយយើងបោះបង់ចោល មិនអោយធ្វើរបងការពារផ្ទះសំបែង រឺខ្លួនយើងនោះឡើយ ។ ប៉ុន្តែអ្វីដែលអាចការពារបានមុតមាំ មានសុវត្ថិភាពនោះ គឺយកមនុស្សធ្វើរបង ។ គឺមានន័យថាយើងត្រូវចេះធ្វើទំនាក់ទំនងល្អជាមួយជនទូទៅ ។ ដោយយកអ្នកទាំងនោះជាមិត្ត ជាកំលាំងការពារយើង ទើបវាប្រសើរជាង ។ ការយកមនុស្សធ្វើរបងសំដៅលើកងកំលាំងយោធា ប៉ូលិសផងដែរ ។ ប្រសិនបើយើងយកឈើ ស៊ីម៉ុងមកធ្វើរបងនោះ គេអាចបំផ្លាញរំលំចោលបានដោយងាយ តែបើយើងយកមនុស្សដែលមានវិញ្ញាណធ្វើជារបងវិញ យ៉ាងហោចណាស់ក៏យើងអាចទទួលបានដំណឹងពត៌មាន រួចរិះរកវិធានការដោះស្រាយការពារទាន់ពេលវេលា ។ និយាយរួមពាក្យទំនៀមនេះផ្តោតអារម្មណ៍អោយជនប្រុសស្រី យកមនុស្សធ្វើរបង ដោយយើងត្រូវតែធ្វើនូវអំពើល្អត្រឹមត្រូវ ជួយអ្នកដទៃដោយសុចរិតស្មោះត្រង់ ។ ពេលដែលយើងជួបអាសន្ន អ្នកដែលយើងបានជួយគេនោះ គេនឹងជួយយើងវិញដោយរីករាយ ពេញចិត្តពេញថ្លើម ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login