Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គេអាចធ្វើការលទស្សន៍ទាយអំពីការអស់ទឹកភ្លៀងបានតាមវិធីដូចខាងក្រោម ៖

+ ការប្រែប្រួលខ្យល់រដូវ និងធាតុអាកាស

  • មេឃស្រឡះពណ៌ខៀវ ពុំមានពពក ពេលយប់មានផ្កាយរះច្រើន
  • ភ្លៀងធ្លាក់ជាមេធំៗ នៅពេលយប់ជ្រៅ “ភ្លៀងលាងស្លែ”
  • ខ្យល់រដូវបកមកពីទិសឦសាន រឺខាងជើង ។

+ លឺសំលេងផ្គរលាន់លា រឺផ្គរលាន់ផ្តាំក្តាមខ្យង

  • ចុងខែអស្សុជ (ខែតុលា) រឺកត្តិក (វិច្ឆិកា) ពេលយប់ជ្រៅគេលឺផ្គរលាន់បង្អូសសំលេងវែងៗ គឺលឺពីទិសនិរតីរឺទក្សិណ ។ ដំបូងសំលេងនេះលឺស្នូរដូចនៅជិត ហើយបន្តិចម្តងៗក៏បាត់ឆ្ងាយទៅៗ ដែលចាស់បុរាណអោយឈ្មោះថា “ផ្គរផ្តាំក្តាមខ្យង” ។

+ ពិនិត្យផ្កាឈើ

  • មើលផ្កាទន្ទ្រានខេត្ត និងផ្កាទន្រ្ទាំងបាយសពេលចេញផ្កាហើយ គឺលែងមានភ្លៀងដូចសព្វដង ។ រុក្ខជាតិទាំងពីរនេះចេញផ្កាពុំមានពេលកំណត់ និងទៀងទាត់ទេ គឺជួនកាលឆាប់ចេញផ្កា ជួនកាលចេញផ្កាយឺត ។

+ ភ្លៀងនៅថ្ងៃបុណ្យភ្ជុំបិណ្ឌ

  • បើភ្លៀងចំថ្ងៃបុណ្យភ្ជុំបិណ្ឌ គេសន្មតថា ស្រូវនឹងស្កកព្រោះទឹកភ្លៀងមិនមានចុងឆ្នាំទេ
  • បើពុំមានភ្លៀងធ្លាក់នៅថ្ងៃបុណ្យភ្ជុំបិណ្ឌទេ ចាស់ៗលោកសប្បាយរីករាយ ព្រោះជាសញ្ញាថា ឆ្នាំនេះភ្លៀងចុងឆ្នាំនាំអោយស្រូវល្អ និងបានផលពេញលេញ ។

+ ស្តាប់សំលេងសត្វ

ក្រោយពេលចេញវស្សា គេសង្កេតសត្វពីរប្រភេទគឺបង្កែប និងកុកក្រក ។ កាលណាលឺសត្វទាំងពីរយំទាំងទឹកភ្លៀងក៏លែងភ្លៀង ឯទឹក៏ស្រកចុះដែរ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login