គរុកោសល្យមានតួនាទីដូចតទៅ៖
- ផ្តើមចេញពីហេតុការណ៍ជាក់ស្តែង( Faits Concrets ) នៃការអប់រំនិងតម្រូវការរបស់សង្គម ( Besoins Sociaux ) គរុកោសល្យស្រាយបំភ្លឺពីគោលការណ៍និងក្បួនច្បាប់នៅក្នុងការប្រតិបត្តិរបស់ការរបស់អប់រំ ។
- បន្សល់ទុកជាកេរ្តិ៍មតិកនូវប្រពៃណីល្អ របស់សាលារៀនពីសម័យដើម ដោយលើកឡើងជាការទិតតៀនទៅលើចំណុចខ្វះខាតនិងធ្វើឲ្យសម្បូរបែបនូវលទ្ធកម្មថ្មី នៃចំណេះដឹងរបស់សិស្ស ( Nouvelles Acquisitions ) ។
- ប្រឆាំងជានិច្ចនិងភាពអន់ខ្សោយហួសសម័យក្នុងការផ្តល់ចំណេះដឹងឲ្យដល់សិស្ស ។
- ធ្វើតុល្យការនិងវាយតម្លៃទៅលើជោគជ័យ ដែលសម្រេចបានពីការបង្រៀនរបស់គ្រូឬសាស្រ្តាចារ្យ និងការសិក្សារបស់សិស្ស ។
- ធ្វើវិភាគ ណែនាំបង្ហាញពីបទពិសោធន៍លើការបង្រៀនគ្រប់មុខវិជ្ជាឯកទេសដល់គ្រូឬសាស្រ្តាចារ្យបង្រៀនដែលទើបចេញពីវិទ្យាស្ថានជាតិអប់រំមជ្ឈមណ្ឌលបណ្តុះបណ្តាលគរុកោសល្យ ។