ស្រ្តីដែលប្រកបដោយលក្ខណៈ៣១ប្រការទើបចាស់បុរាណ ហៅថាស្រ្តីគ្រប់ល័ក្សណ៍គឺ ៖
- មិនចេះអេចអូចនិយាយដើមអ្នកដទៃ
- ចេះគួរសមទទួលមាតាបិតា និងស្វាមី
- ដឹងគុណ តបគុណ មាតាបិតា ញាតិមិត្រទាំងពីរ
- មិនចេះដេកថ្ងៃ
- មិនវង្វេង ភ្លេចខ្លួនភ្លេចក្រោយ
- ចេះថែរក្សាទ្រព្យសម្បត្តិ
- មិនផិតក្បត់ស្វាមី
- មិនចេះប្រច័ណ្ឌស្វាមី
- គ្មានកលមារយា
- មិនរំលាយសក់ឲ្យគេឃើញ
- មានចិត្តអត់ធន់ ធ្ងន់ធ្ងរ
- មានជើងស្រាល មិនតន្រ្តំក្តុងក្តាំង
- មិនឈរ ឬអង្គុយសំញែងកាយឲ្យគេឃើញ
- មិនដើរញ៉ិកញ៉ាក់ កាច់ឬក កាច់រាង
- ចេះសង្រួមភ្នែក មិនក្រឡេករឡមឡាម
- មាននដំណើរល្អ មិនគ្រលែងដើមដៃ
- មានសំលេងតិច តែច្បាស់លាស់
- មិនចេះឡេះឡោះលេងសើច
- មិននិយាយផ្តោះផ្តង់ចំពោះបុរស
- មិនទម្រន់ធ្វើការងារណា ធ្វើទាល់តែហ្យើនោះទេ
- ទៅណាចេះឆាប់ត្រឡប់មកវិញ
- ចេះទុកដាក់អីវ៉ាន់ ក្នុងពេលគួរទុកដាក់
- ចេះរៀបចំផ្ទះសំម្បែង
- ចេះតុបតែង គ្រឿងឧបភោគ បរិភោគ
- ខ្លាចចិត្តស្វាមី មាតាបិតា ហ្យើគោរពតាមឱវាទ
- ឈប់បរិភោគចំណីអាហារមុនមាតាបិតា និងស្វាមី
- បរិភោគ ចំណីអាហារ ក្រោយមាតាបិតានិងស្វាមី
- ត្រូវចូលទទួលទានដំណេកក្រោយស្វាមី
- ត្រូវភ្ញាក់ពីដំណេកមុនសា្វមី
- មានមេត្តា ករុណា ចេះធ្វើបុណ្យទាន ។