អត្ថន័យនៃពាក្យទូន្មានក្នុងច្បាប់ស្រីនេះមានចែងដូចខាងក្រោម ៖
- ទូន្មានថា “ភ្លើងកុំនាំចេញក្រៅ” គឺបានសេចក្តីថារឿងរ៉ាវដែលជាក្តីស្មៅហ្មង ក្តៅក្រហាយ អាក្រក់ មិនល្អ មិនចំរើន ដែលជារឿងផ្ទៃក្នុងគ្រួសារខ្លួន មាតាបិតាខ្លួនត្រូវនាំចេញទៅផ្សាយប្រាប់គេ ប្រាប់ឯងអោយដឹងនោះទេរាប់ទាំងសាច់ញាតិរបស់ខ្លួនផង ។
- ពាក្យទូន្មានថា “ភ្លើងក្រៅកុំនាំចូលក្នុង” គឺមានន័យថា រឿងណាដែលមិនល្អមិនមានប្រយោជជន៍ជារឿងក្តៅក្រហាយហើយមិនទាក់ទងនឹងសាច់រឿងរបស់គ្រួសារខ្លួនទេមិនគបប្បីនាំចូលមកក្នុងផ្ទះអោយក្រុមគ្រួសារទទួលការក្តៅក្រហាផងដែរនោះទេ ។ បើទោះជារឿងក្តៅក្រហានោះទាក់ទងទៅនឹងកេរ្តិ៍ឈ្មោះ ផលប្រយោជន៍របស់គ្រួសាររឺប្តីខ្លួនប្តីក៏ត្រូវរកឳកាសនិយាយដែរដើម្បីកុំអោយក្តៅទាំងរឿង ហើយក្តៅទាំងមនុស្សទៀត ។