ការអោយតំលៃរបស់មនុស្សលើដុំបាយ លើសេរីភាពក្នុងស្ថានភាពប្រទេសដូចខាងក្រោម ៖
- អោយតំលៃលើ “ដុំបាយ” ខ្លាំងនៅពេលដែលប្រទេសជាតិជួបនូវភាពវឹកវរ ទុរភិក្ស សង្រ្គាម ។ ពេលនោះមនុស្សចាត់ទុកថា សេរីភាពគ្មានតំលៃសំរាប់ពួកគេទេ ។ គេហ៊ានធ្វើអ្វីៗ ទាំងអស់ដើម្បីក្រពះ ។
- អោយតំលៃលើ“សេរីភាព”ខ្លាំងនៅពេលដែលប្រទេសជាតិមានសន្តិភាពសំបូរសប្បាយ ។ ពេលនោះមនុស្សត្រូវការកិត្តិយស ត្រូវការធ្វើអ្វីតាមចិត្តដែលខ្លួនប៉ងប្រាថ្នា ។ គេមិនត្រូវការអំពើគាបសង្កត់ រំលោភបំពានដោយប្រការផ្សេងៗ ពីមនុស្សដូចគ្នានោះទេ ។ កាលណាមានការរំលោភ ពួកគេនឹងធ្វើការតវ៉ាសើរើជាក់ជាពុំខានឡើយ ។