ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
អប់រំៈ គឺជាការធ្វើសកម្មភាពទៅលើបុគ្គល ដែលមានគោលបំណងច្បាស់លាស់ ក្នុងការប្រើប្រាស់ចិត្ត គំនិតមនុស្ស។
ការអប់រំជាលំនាំនៃការប្រព្រឹត្តទៅពេញមួយជីវិតរបស់មនុស្ស ក្នុងសកម្មភាពផ្សេងៗគ្នា។
វិស័យអប់រំ គឺជាវិស័យចំបងមួយក្នុងចំនោមវិស័យនានា។ ក្នុងកិច្ចការកសាងជាតិ ឆ្ពោះទៅរកការរីកចំរើន រុងរឿង ឈានទៅរកប្រទេសអភិវឌ្ឍធនធានមនុស្សជាក្តីសង្ឃឹម និងជាសសរទ្រូងរបស់ប្រទេសជាតិ កើតចេញពីការរំ មិនមែនកើតចេញពីអាទីទេពនោះទេ។
ប្រទេសមួយកង្វះការអប់រំ គេថាប្រទេសនោះកង្វះការអភិវឌ្ឍ មូលហេតុ៖
+ ខ្វះធនធានមនុស្សសម្រាប់ការកសាង និងការពារប្រទេស “មិនបានដាំក្នុងសាលា មិនមានផ្លែផ្កាក្នុងសហគមន៏”
+ កើតមានអំពើអសីលធម៌ផ្សេងៗ ដូចជាអំពើហិង្សា ចោរកម្ម ឃាតកម្ម ជាដើម។
+ បាត់បង់កិត្តិយស និងសេចក្កីថ្លៃថ្នូររបស់ជាតិ
+ អរិយធម៌ធ្លាក់ចុះ
+ មិនអាចកើតមានស្មារតីសាមគ្គី មនុស្សធម៌អហិង្សា លទ្ធិប្រជាពិតេយ្យ និងសមិនអាចបង្កើតនូវការស្រលាញ់ថែរក្សា ការពារនូវអត្តសញ្ញាណជាតិដែលជាដួងប្រលឹងរបស់ជាតិខ្លួន។
+ មិនអាចអប់រំផ្នែកសុខភាព អនាម័យ បរិស្ថាន សិទ្ធិ ប្រជាធិតេយ្យដើម្បីឈានទៅស្គាល់អំពីសារះសំខាន់នៃផលប្រយោជន៏ ឬផលវិបាកដែលកើតមានជាយថាហេតុ។
សរុបមកយើងឃើញថាការអប់រំ ប្រាកដណាស់ក្នុងការផ្តល់សមត្ថភាព ចំពោះពលរដ្ឋគរប់រូប ដើម្បីឈានក្លាយជាធនធានមនុស្ស ដើម្បីអភិវឌ្ឍខ្លួនឯង និងអភិវឌ្ឍសង្គមជាតិ ឆ្ពោះទៅរកការកាត់បន្ថយភាពក្រីក្រប្រកបដោយប្រសិទ្ធិភាព។