អំពើល្អ១០យ៉ាងតាមកាយ វាចា ចិត្ត គួរប្រតិបត្តិតាមរួមមាន៖
ក. អំពើល្អដោយកាយ
- ការមិនសម្លាប់ជីវិតមនុស្ស សត្វ
- ការមិនលួចបន្លំទ្រព្យសម្បត្តិអ្នកដទៃ
- ការមិនបំពានខុសច្បាប់ លើប្រពន្ធកូនគេ
ខ. អំពើល្អដោយវិចា
- ការមិននិយាយភូតភរ កុហកអ្នកដទៃ
- ការមិនប្រើពាក្យញុះញង់ អុជអាល
- ការមិនប្រើពាក្យទ្រគោះបោះបោក
- ការមិនប្រើពាក្យសម្តីឥតប្រយោជន៍
គ. អំពើល្អដោយចិត្ត
- ការមិនរំពៃចង់បានទ្រព្យសម្បត្តិគេ
- ការមិនបៀតបៀន ឈ្នានីស ព្យាបាទគេ
- ការមិនយល់ខុសចាកគន្លងធម៌ ។