ខឹ្លមសារពិតប្រាកដនៃពិធីមង្គលការរបស់ខ្មែរយើងគឺ ៖
- ដើម្បីប្រកាសប្រាក់ជាផ្លូវការដល់សាច់សារលោហិតញាតិមិត្តនៃគូសាមី ភរិយាថ្មី ថាគេបានក្លាយខ្លួនជាគូស្រករហើយ ។
- បង្កើតនូវអនុស្សាវរីយ៍ដ៏ស្អិតរមួត សំរាប់គូស្រករអោយចេះរួមរស់ជាមួយគ្នាយូរអង្វែង ចាស់ព្រឹទ្ធ ចាស់ព្រេង ។
- ជាការតប់ស្នងឧបការគុណមាតាបិតាទាំងសងខាងដែលបានចិញ្ចឹមបីបាច់ថែរក្សាកូនចៅតាំងពីតូចក្រូចឆ្មាររហូតដល់ថ្ងៃរៀបអាពាហ៍ពិពាហ៍ ។
- រក្សាប្រពៃណីដ៏ផូរផង់នៃជាតិខ្មែរ ដែលធ្លាប់មានតាំងពីបុរាណកាលរៀងមក ។