ដើម្បីកាត់បន្ថយភាពតានតឹង នៅលើពិភពលោកលោកប្រធានាធិបតី សហភាពសូវៀតកូបាឆូវ បានធ្វើដូចតទៅ ៖
- កាត់បន្ថយការចំណាយរបស់សហភាពសូវៀតលើប្រទេសខ្លះនៅបរទេស
- ដកកងទ័ពសហភាពសូវៀតចេញពីប្រទេសអាហ្គានីស្ថាន
- បដិសេធឈប់ផ្ដល់ជំនួយដល់រដ្ឋាភិបាលសម្ព័ន្ធភាពលើពិភពលោក
- ប្រើនយោបាយសម្រួលជាមួយលោកខាងលិចបញ្ចប់ភាពតានតឹង
- កាត់បន្ថយគ្រឿងសញ្វាវុធទាំងសងខាងឲ្យអស់ពីអឺរ៉ុបតាមរយៈសន្ធិសញ្ញាវ៉ាស៊ីនតោនឆ្នាំ១៩៨៧
- កាត់បន្ថយអាវុធនុយក្លេអ៊ែររវាងអូតង់និងវ៉ាសូវីតាមរយៈការចរចារនៅទីក្រុងប៉ារីសឆ្នាំ១៩៩០ ។