Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ពិសាខបូជាជាវិធីបូជាយ៉ាងធំ ដែលពុទ្ធបរិស័ទ្ធប្រារព្ធធ្វើឡើងដើម្បីរំលឹក​ដល់ព្រះពុទ្ធគោតម ។ ចំពោះការកំនត់យកថ្ងៃ​ ១៥កើតពេញបូរម៌ណីខែពិសាខគឺត្រូវនិងថ្ងៃដែលព្រះអង្គទ្រង់ប្រសូតត្រាស់ដឹងនូវសម្មាសម្ពោធិញ្ញាណនិងទ្រង់រលត់ខន្ធចូលបរិនិព្វានសុទ្ធតែក្នុងថ្ងៃពេញបូរណ៌មី ១៥កើតខែពិសាខខុសគ្នាតែឆ្នាំប៉ុណ្ណោះ តាមទំនៀមពីធីបុណ្យពិសាខបូជានេះប្រព្រឹត្តទៅវេលាយប់ក្នុងវត្ត ។ នៅគ្រប់វត្តអារាមគេឃើញមានអុជគ្រឿងប្រទីបជ្វាលាបូជាភ្លឺព្រោងព្រាត ហើយមានមហាជនប្រុសស្រីក្មេងចាស់ប្រកបគ្រឿងសក្ការៈបូជា មានផ្កាភ្ញី ទៀន ធូបជាដើមនិងធ្វើដំណើរទៅប្រជុំគ្នា ស្តាប់ការសំដែងទេសនាអំពីពុទ្ធប្រវត្តិតាំងពីដើមរហូតដល់ចប់ ដើម្បីអោយមានបសាទ(ជ្រះថ្លា ) សទ្ធាចំពោះព្រះរតនត្រៃយ៍កាន់យតែខ្លាំងក្លាឡើង ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login