Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ដំណើរសាងផ្នួស

  • នៅក្នុងព្រះជន្ម២៩ឆ្នាំ ព្រះសទ្ធោថ៍មានការនឿយហត់ក្នុងជីវភាពរស់នៅនិងសេចក្តីខ្ពើម រអើងលោកសន្និវាសនេះកាន់តែ​ខ្លាំងឡើង ។
  • ព្រះអង្គសព្វថ្ងៃព្រះរាជហឫទ័យចង់ដោះស្រាយបញ្ហាជីវីតនិង ជ្រើសរើសការសាងផ្នួស ដើម្បីសំរេចព្រះសម្មាសម្ពោធិញ្ញណ ។
  • នៅទីបំផុតព្រះអង្គលះបង់គ្រប់យ៉ាងលួចរត់ទៅសាងផ្នួសទាំងកណ្តាលរាត្រីស្ងាត់ ទោះបីមានការរាំងរាគ្រប់មធ្យោបាយពីព្រះបិតាយ៉ាងណា​ក៏ដោយ ។
  • ក្រោយដឹងថាព្រះសទ្ធោថ៍យាងទៅបួសក្នុងព្រៃកោណ្ឌញ្ញព្រាហ្ម និងកូនព្រាហ្ម៤នាក់មានសទ្ធាជ្រះថ្លាទៅបួសដែរចាំបំរើព្រះអង្គ ។ អ្នកបួសទាំង៥អង្គនោះហៅថា បញ្ចវគ្គីយ ។
  • ក្រោយពីបានតបធម៌​និងតាបស២នាក់«អ្នកបួសក្នុងសាសនាព្រាហ្ម » អាឡាតាបស ឧទតាបសពុំបានលទ្ធផលល្អព្រះអង្គខិតខំតស៊ូស្វែងរកសច្ចធម៌តែមួយព្រះអង្គឯងវិញ ។

ដំណើរការត្រាស់ដឹង 

  • ក្រោយពីធ្វើទុក្ករកិច្ច« កិច្ចដែល​ត្រូវបំពេញដោយលំបាក » អស់ពេល៦វស្សាមកព្រះអង្គបានយាងចេញពីរាជគ្រឹះ​ « ធានីរដ្ឋបគធៈ ‍» ធ្វើដំណើរទៅស្រុកពោធិគយាក្នុងរដ្ឋមគធៈ ។
  • ព្រះអង្គទ្រង់តាំងសម្មាធិនៅក្រោមដើមពោព្រឹក្សក្បែរស្ទឹងនេរញ្ជារ ហើយទ្រង់បានផ្ចាញ់មារ ។
  • ព្រះអង្គបានត្រាស់ដឹងជាព្រះពុទ្ធ នៅថ្ងៃពុធ ១៥កើត ខែពិសាខ ឆ្នាំ រកាក្នុងព្រះជន្ម៣៥វស្សា ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login