Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


     ការឡើងកម្តៅ​នៃ​ភពផែនដី អាច​បង្ក​នូវ​ផលវិបាក​ធ្ងន់ធ្ងរ ទាំង​ចំពោះ​បរិស្ថាន សុខភាព និង​សេដ្ឋកិច្ច​របស់​ពិភពលោក​ទាំងមូល ។

  • ផលវិបាក​ទី១ នៅពេល​ដែល​សីតុណ្ហភាព​កើន​ឡើង ប្រទេស​ដែលមាន​សីតុណ្ហភាព​​ក្តៅ​ស្រាប់ ដូចជា ប្រទេស​កម្ពុជា​ ជាដើម នឹង​កាន់តែ​ក្តៅ​ខ្លាំង​ថែមទៀត ដែល​ធ្វើ​ឲ្យ​ពិបាក​រស់នៅ ។ កន្លែង​ខ្លះ​​ទៀត ដែល​ធ្លាប់​តែ​មាន​សីតុណ្ហភាព​​ត្រជាក់​ ហើយ​មាន​ធ្លាក់​ព្រិល ដូចជា នៅ​ប្រទេស​បារាំង ជាដើម ​នៅពេល​សីតុណ្ហភាព​កើន​ឡើង ព្រិល​ក៏លែង​ធ្លាក់ ឬធ្លាក់តិចតួច ។ នៅពេលនោះ ​របរ​​រកស៊ី ដោយ​សារ​ព្រិល ដូចជា ​ស្ថានីយ៍​​លេង​ស្គី កន្លែង​ជួល​ឧបករណ៍​ស្គី ​សណ្ឋាគារ​ និង​ភោជនីយដ្ឋាន សម្រាប់ទទួល​​អ្នក​មក​លេង​ស្គី ជាដើម ក៏​ត្រូវ​ជួប​នឹង​បញ្ហា ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ទៅដល់​ជីវភាព​របស់​ប្រជាជន ក៏ដូចជា ទៅដល់​សេដ្ឋកិច្ច​ជាតិ ។
  • ផលវិបាក​ទី២ ការប្រែប្រួល​អាកាសធាតុ​បណ្តាល​ឲ្យ​បាត់លំនឹង​ Ecosystème ។ តំបន់ខ្លះ​គ្មាន​ភ្លៀង​សោះ រហូត​​បង្ក​ទៅ​ជា​គ្រោះ​រាំង​ស្ងួត។ ចំណែក​កន្លែង​ខ្លះ​​ទៀត មានភ្លៀងខ្លាំង​ហួសហេតុ បង្ក​ទៅ​ជា​ទឹក​ជំនន់ ជន់​លិច​​ខូច​ដំណាំ​ និងផ្ទះ​សម្បែង ។
  • ផលវិបាក​ទី៣ ពេល​សីតុណ្ហភាព​កើន​ឡើង វា​ធ្វើ​ឲ្យ​ផ្ទាំងទឹកកក នៅ​តំបន់​ប៉ូល​រលាយ​ច្រើន ហើយ​ទឹកកក​ដែល​រលាយនេះ ក៏​ហូរ​ចូល​ទៅ​ក្នុង​សមុទ្រ នាំឲ្យ​កម្ពស់​ទឹក​សមុទ្រ​កើន​ឡើង។ តាម​ការ​ព្យាករ​របស់​អ្នក​វិទ្យាសាស្រ្ត ​ក្នុង​រយៈពេល​៩០​ឆ្នាំ​ទៀត កម្រិត​កម្ពស់​ទឹកសមុទ្រ​ជាទូទៅ នឹង​កើន​ឡើង ពី​កន្លះម៉ែត្រ ទៅ​ជិត ១ម៉ែត្រ ។ ដល់​ពេលនោះ តំបន់​ដែល​ជាប់​មាត់សមុទ្រ​នឹង​ត្រូវ​លិច​បាត់អស់ ។ អ្នកដែល​រងគ្រោះ​ខ្លាំង​ជាង​គេ គឺ​ប្រជាជន​នៅតាមប្រទេស ដែល​ជា​កោះ នៅ​កណ្តាល​សមុទ្រ ដូចជា ប្រទេស​ Maldive ជាដើម ដែល​ជា​កោះ​តូចមួយ នៅ​កណ្តាល​មហាសមុទ្រ​​ឥណ្ឌា ។

    ម្យ៉ាងទៀត នៅ​ពេល​ដែល​ទឹកកក​រលាយ​ពី​តំបន់​ប៉ូល ចាក់ចូល​មក​សមុទ្រ កាន់តែ​ច្រើន វា​ធ្វើ​ឲ្យ​​មានការ​ប្រែប្រួល​នៃ​ចរន្ត​ទឹកក្តៅ-ទឹកត្រជាក់ នៅ​មហាសមុទ្រ ។ ការប្រែប្រួល​នេះ វា​អាច​​បង្ក​ទៅ​ជា​ព្យុះធំៗ ខុសរដូវ ខុស​កន្លែង​ប្រក្រតី ។ រដូវ​ខ្លះ ដែល​កន្លង​មក ​មិន​ធ្លាប់​មាន​ព្យុះ ទៅ​ជា​មាន ។ កន្លែង​ខ្លះ ដែល​មិន​ធ្លាប់​ជួប​នឹង​ព្យុះ ក៏​ជួប ។
     ទាំងនេះ​ជា​ផលវិបាក​ធំៗ ដែល​បង្ក​ឡើង​ដោយ​ការ​ប្រែប្រួល​អាកាសធាតុ ហើយ​អ្នក​ដែល​រង​គ្រោះ​​ខ្លាំង​ជាង​គឺ ប្រជាជន​នៅ​តាម​បណ្តា​ប្រទេស​ក្រីក្រ ព្រោះថា ប្រទេស​ក្រីក្រ​អស់ទាំង​នេះ​ មិនមាន​លុយ ហើយ​ក៏​មាន​មាន​បច្ចេកវិទ្យា​ខ្ពស់ៗ​ ដូច​ជា​ប្រទេស​អ្នកមាន ដើម្បី​យក​មក​ទប់ទល់​នឹង​ផលវិបាក​អស់ទាំង​នេះ​ទេ ៕


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login