Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


នៅក្នុងពិធីមង្គលការ ឬអាពាពិហ៍ពិពាហ៍កូនកម្លោះកូនក្រមុំ តាមប្រពៃណីខ្មែរមានវគ្គខ្លះនៃពិធីយកលំនាំតាមរឿងព្រេង ដូចជាពេលសំពះផ្ទឹមកូនកម្លោះកាន់ដាវ និងរាំសាកន្ទេលជាដើម ។ តាមប្រវត្តិរឿងបានតំណាល​ថា៖ កាលពីព្រេងនាយមាន​​អាមាត្រម្នាក់ជារាជបំរើចេញទៅបង្រ្កាបពួកបះបោរនៅទីជនបទ ទៅដល់ស្រុកមួយអាមាត្រនោះបានចូលស្តីដណ្តឹងកញ្ញាម្នាក់ជាកូនអ្នកស្រុកនៅទីនោះជាប្រពន្ធ ។ ហើយបានឲ្យមាស៣ដុំឡើងជាគ្រឿងមាសបញ្ជាប់ពាក្យដោយសន្យាបើថាបីខែទៀត និងមករៀបការបន្ទាប់មកអាមាត្រនោះត្រឡប់ទៅកាន់ទីក្រុងវិញ ។ ដោយជាប់រវល់នឹងកិច្ចការរាជការច្រើនក៏ខកខានមិនបានមកតាមកិច្ចសន្យាឪពុកម្តាយខាងស្រីបានឲ្យកូនទៅកម្លោះម្នាក់ទៀតដែលដណ្តឹងក្រោយ ។ កំពុងតែសំពះការអាមាត្រនោះទៅដល់ក៏ហូតដាវកាប់កម្លោះនោះស្លាប់ទៅ ហើយយកនាងនោះជាប្រពន្ធ ។ ក្រោយពីសម្លាប់ហើយម្តាយ​ឪពុកអញ្ជើញព្រាហ្មមកសូត្រស្លុតី(សំរាប់ពួកព្រាហ្មសូត្រថ្វាយជ័យមង្គល )លាងឈាមសាកន្ទេលរំងាប់ចង្រៃ ។

          រយៈពេលតពីនោះមកអ្នកស្រុកសំគាល់ថាដាវ​ជាអាវុធកំចាត់សត្រូវ ក្នុងពេលធ្វើមង្គលការ​ក៏យកដាវឲ្យកូនសំពះការនិងឲ្យអ្នកច្រៀងកាន់ដាវរាំរាយទំនុកសាកន្ទេលរំងាប់ចង្រៃជាប្រពៃណីរហូតដុំល់សព្វថ្ងៃនេះ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login