របាំគោះអង្រែជារបាំប្រណៃណីមួយរបស់ខ្មែរ ដែលមានកំណើតចេញពីជនជាតិគួយ ។ ឯកសារខ្លះបានបញ្ចាក់ថាអ្នកស្រុកនៅស្រុកសូត្រនិងនិគមក្នុងខេត្តសៀមបានហៅ របាំនេះថា«របាំគួយ ឬរាំគួយ» គឺហៅយកតាមឈ្មោះពួកជនជាតិភាគតិចនោះតែម្តង ។
នៅក្នុងអត្ថន័យរបាំនេះបានបញ្ចាក់ពី៖
- ការសប្បាយរីករាយរបស់ប្រជាជន ក្រោយពីប្រមូលភោគផលកសិកម្មរួច ។គេរួមគ្នាលេងរបាំនេះដើម្បីរំហែកាយក្រោយពីកិច្ចការងារ ។
- បង្ហាញអរិយធម៌ខ្មែរដើមដែលពុំទាន់បានទទួលអារ្យធម៌ជាតិ សាសន៍ដទៃមានអារ្យធម៌ឥណ្ឌាជាដើម ។
- បង្ហាញស្នាដៃសិល្បៈខ្មែរដែលមានភាពរស់រវើក រហ័សរហួន ផ្ចិតផ្ចង់ តស៊ូ ព្យាយាមក្នុងកិច្ចការងារ ។
- បង្ហាញពីសាមគ្គីភាពរបស់ប្រជាជនក្នុងកិច្ចការការងារ ។ ការសាមគ្គីភាពជាកត្តាចំបងក្នុងការកសាងសមិទ្ធិធំៗ ដូចជាសំណង់ប្រាសាទបុរាណជាដើម ។