ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងពិធីរៀបមង្គលការ គេរៀបមានផ្កាស្លា៣ចំណែកយកតាមរឿងមួយដែលបានដំណាលថា៖ កាលពីព្រេងនាយមានកុមារកំព្រា៤នាក់រៀនវិជ្ជាសិល្ប៍៤យ៉ាង ។ ម្នាក់ចេះផ្នែកហោរាម្នាក់ចេះបាញ់ត្រង់ ម្នាក់ចេះមុជទឹកម្នាក់ទៀតចេះប្រស់មនុស្ស សត្វស្លាប់ឲ្យរស់ឡើងវិញ ។
ក្រោយមករៀនសិល្ប៍ចេះចប់អស់ហើយក៏បានសុំលាលោកគ្រូត្រឡប់ទៅនៅរៀងៗខ្លួន ។ លុះដើរទៅដល់សមុទ្រមួយធំរកទូសំពៅឆ្លងទៅត្រើយម្ខាងទៀតពុំបានក៏នាំគ្នាដេកសំរាកនៅក្រោមដើមឈើក្បែរមាត់សមុទ្រ ។ កុមារលទាំង៣និយាយនឹងកុមារហោរាឲ្យវាយលេខទាយល៍មើល នៅថ្ងៃស្អែកព្រឹកពួកគេនឹងបានឆ្លងទៅត្រើយម្ខាង ទៀតបានឬទេ ? កុមារហោរាបានឆ្លើយថា តាមជើងលេខស្អែកនេះត្រូវទទួលបានលាភធំ នឹងមានសត្វឥន្រ្ទីឆាបនាំកូនក្រមុំស្តេចហើរឆ្លងមកកាន់ទីនេះ ។
លុះព្រឹកឡើងសត្វឥន្រ្ទីពាំកូនក្រមុំស្តេចហើរឆ្លងសមុទ្រមកទីនេះមែន ។ ពេលនោះកុមារចេះបាញ់បានវាត់ធ្នូបាញ់ភ្លាមត្រូវសត្វនោះធ្លាក់ទាំងកូនស្តេចនៅកណ្តាលសមុទ្រ ។ បន្ទាប់មកកុមារជំនាញខាងមុជទឹក បានទៅនាំយកនាងសមុទ្រ តែនាងនោះរលត់សង្ខាទៅហើយ ។ កុមារម្នាក់ដែលចេះប្រសក៏សូធ្យសេកសិល្ប៍វិជ្ជាប្រស់នាងនោះឲ្យ រស់ឡើងវិញ ។ នាងនោះមានរូបឆោមលោមពណ៌ល្អ ណាស់ធ្វើឲ្យកុមារទាំង៤ដណ្តើមគ្នាយកនាងធ្វើជាប្រពន្ធតរៀងៗខ្លួន ។ ដោយកុមារទាំង៤មិនសុខចិត្តដឹកនាំគ្នា ដណ្តើរនាងនោះទៅរកចៅក្រមកាត់ក្តីឲ្យ ។
វេលានោះមានចៅក្រមជាពោធិសត្វមកយកកំណើតម្នាក់មានឈ្មោះល្បីល្បាញណាស់លើការសំរេចក្តីក្នុងតុលាការ ។ កុមារទាំង៤នាក់ចូលប្តឹងមិនសុខចិត្តពីរឿងដណ្តើមប្រពន្ធគ្នានោះ ។ ក្រោយពីលបានស្តាប់ចម្លើយគ្រប់គ្នាលព្រះពោធិសត្វឈ្វេងយល់ដឹងសេចក្តីដោយប្រាជ្ញាមកក៏បង្គាប់កុមារហោរា និងកុមារចេះប្រស់ឲ្យអង្គុយលើអសនៈខ្ពស់ស្មើគ្នា កុមារចេះបាញ់ឲ្យអង្គុយបន្ទាប់និងកុមារចេះអុជទឹកអង្គុយប្រារព្ធពីក្រោមបង្អស់ ។ ពេលនោះព្រះបរមពោធិសត្វសម្តែងធម្មត្រីចរិយា១ចប់ឲ្យស្តាប់ហើយបានកាត់សេចក្តីថា«កុមារហោរាត្រូវលើកទុកជាឪពុកនាងកុមារចេះប្រស់ជិវីតត្រូវទុកជាម្តាយនាង កុមារចេះបាញ់ត្រូវទុកជាបង កុមារចេះមុជទឹកត្រូវទុកជាប្តីនាងព្រោះគេបានទៅប៉ះពាល់រូបកាយនាងតាំងពីក្នុងទឹកមុនគេ» ។ កុមារទាំង៤ក៏ព្រមទទួលយកការកាត់សសេចក្តីនេះ ហើយទទួលព្រះពោធិសត្វថា«ការដែលទុកដាក់យើងខ្ញុំជាឪពុក ម្តាយ បងយើងខ្ញុំសុខចិត្តហើយ តែសូមមេត្តាជ្រើសរើសរបស់អ្វីដ៏ប្រសើរទុកតំណាងជាមង្គលតទៅមុខ នឹងបានឲ្យកូនប្រសារគំនាប់ឪពុក ម្តាយ និងបងក្នុងគ្រានេះផង» ។ ព្រះពោធិសត្វទ្រង់ព្រះតម្រិះថា « ជាតិជាព្រះមហាក្សត្រត្រូវមានស្លាព្រះបរ៣ចំណែក» បើជាមហាជនឲ្យហៅថា«ផ្កា ស្លា៣» រួចព្រះអង្គឲ្យគេកាត់ផ្កា១ស្ត យកមករៀបតុបតែងជា៣ចំណែកទុកជាធំត្រូវឪពុកម្តាយទទួលផ្ទាល់ពីដៃកូនប្រសារចំណែកផ្កាស្លាទី២ត្រូវបង្កើត ឪពុកធំ ឬមាបឹងទទួល ចំណែកផ្កាស្លាពៅត្រូវញាតិសាលោហិត មិត្តសំឡាញ់ទទួល » ។ស៊ុមផ្កាស្លាដែលធំជាងគេនេះត្រូវទុកថ្ងៃទើបយកទៅប្រគេនព្រះសមណៈជីព្រាហ្មណ៍ព្រឹទ្ធាចារ្យដើម្បីសុំពរទាំង៣(អាយុ សុខៈ ពលៈ ) ។ ឯស៊ុមផ្កា កណ្តាលនិងពៅត្រូវកាត់ស្រាយចែកញាតិសាលោហិត មិត្តសំឡាញ់បាចទៅលើគូស្វាមីភរិយាថ្មីឲ្យសព្ទសាធុកាពរតាមបែបនិយមទៅ ហើយទំនៀមនេះក៏តជាប់រៀងរហូតមក ។