តាមការសង្កេតក្នុងពិធីមង្គលការខ្មែរយើងមានទំនាក់ទំនងជាច្រើនទៅនឹងរឿងព្រេងដូចជាៈ
- ការតោងជាយស្បៃកូនស្រីចូលបន្ទប់ទាក់ទងទៅនិងរឿងព្រះថោង នាងនាគ ។
- ការកាន់ដាវសំពះការនិង ការរាំសាកន្ទេលទាក់ទងទៅនិងរឿងអាមាត្រម្នាក់ដែលចូលស្តីដណ្តឹងកូនស្រីអ្នកស្រុកហើយបានសម្លាប់គូដណ្តឹងថ្មីរបស់នាងនោះនៅពេលកំពុងរៀបការ ។
- ការដោតផ្កាស្លាបីយ៉ាង ទាក់ទងនឹងអ្នករៀនសិល្បៈ សាស្រ្ត៤នាក់អំពីអាចារ្យទិសាបាមកោក្ខ ។
- ការបង្វិលពពិលទាក់ទងទៅនឹងរឿងឥសូរ និងព្រះជ័យសុរិយាកុមារ ។
- ការស្រែកថាជ័យហោង សួស៍ហោងទាក់ទងទៅនិងរឿងជ័យ និងសួស៍ជាកូនស្រីកំសត់ម្នាក់ ។