ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងគ្រួសារខ្មែរមិនខខុសពីគ្រួសារនៃជាតិសាសន៍ដទៃឡើយ កាលណាបើមានមនុស្សស្លាប់ គេតែងរៀបចំធ្វើបុណ្យជូនដំណើរខ្មោចនោះតាមទំនៀមទំលាប់ដែលប្រែប្រួលទៅតាមសម័យកាល និងប្លែកខ្លះៗទៅតាមតំបន់នីមួយៗ ។
នៅក្នុងគ្រួសារខ្មែរយើងចាត់ទុកពិធីបុណ្យខ្មោចឬបូជាសពនេះជាភារកិច្ច និងកាតព្វកិច្ចគ្រួសារត្រូវតែបំពេញ ។ កាលណាគេរំលងប្រពៃណីនេះដោយទុកឲ្យឪពុក ម្តាយ បងប្អូន ជីមួយជីតាស្លាប់ដូចសត្វធាតុនេះនឹងត្រូវទទួលការរិះគន់ពីសង្គមហើយនឹងទទួលការស្តាយក្រោយជាមិនខាន ។ ម៉្យាងទៀតខ្មែរយើងមានជំនឿថាក្រោយពីធ្វើបុណ្យឧទ្ទិសដល់ឪពុក ម្តាយដូនជីតារួចហើយនឹងទទួលបានសព្ទសាធុគោរពតបវិញដោយមកនូវសេចក្តីសុខ សេចក្តីចំរើនដល់កូនចៅគ្រប់ប្រការ ។