Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មានមតិជាច្រើនយល់ខុសៗគ្នា៖

  • មតិខ្លះថាព្រះបាទកៅណ្ឌិន្យជាជាតិឥណ្ឌូ បានធ្វើដំណើរផ្សងព្រេងចេញពីប្រទេសឥណ្ឌាប៉ែកខាងជើងកាត់តាមប្រទេសជ្វា ហើយបានមកសំណាក់នៅនគរភ្នំ ប៉ុន្តែដោយមានប្រជាជាតិមួយចំនួនប្លន់សំពៅ ទ្រង់ក៏បានរៀបអភិសេកជាមួយនាងនាគដែលរឿងព្រេងបានដំណាលថានាងជាបុត្រីស្តេចភុជង្គនាគ ។ ពេលរៀបអភិសេកព្រះបាទកៅទណ្ឌិន្យត្រូវតោងស្បៃនាងនាគជានិមិត្តរូបបញ្ជាក់ពីអំណាចភរិយាលើស្វាមី ។
  • មតិខ្លះថាព្រះបាទកៅទណ្ឌិន្យជាឈ្មួញលក់កំណាត់ និងគ្រឿងទេសបានធ្វើដំណើរមកនគរភ្នំ ដើម្បីធ្វើពាណិជ្ជកម្មព្រោះប្រជាជននគរភ្នំពុំទាន់ចេះស្លៀកពាក់នៅឡើយទេ ។
  • មតិខ្លះថាព្រះបាទកៅណ្ឌិន្យកាលនៅប្រទេសឥណ្ឌាបានយល់់សុបិនឃើញអាទិទេពមកប្រាប់ថាទ្រង់មានបុណ្យបារមីមានវាសនាត្រូវបានសោយរាជ្យនៅនករភ្នំ ។ ទ្រង់ក៏បានធ្វើដំណើរតាមសំពៅកាត់តាមប្រទេសជ្វា មុនដំបូងប្រជាជននគរភ្នំមិនព្រមទទួលស្គាល់នៅទីបំផុតសង្រ្គាមកើតមានឡើង ។ ព្រះបាទកៅទណ្ឌិន្យបានទទួលជ័យជំនះលើប្រជាជននគរភ្នំ ។ រួចព្រះបាទកៅទណ្ឌិន្យបានអភិសេកជាមួយនាងនាគ បន្តពូជពង្សរៀងរហូតមក ។
  • មតិខ្លះទៀតថា​ ប្រជាជនើឥណ្ឌាដែលធ្វើដំណើរផ្សងព្រេងពីប្រទេសរបស់ខ្លួនព្រោះក្នុងស្រុកមានសង្រ្គាមកើតឡើង ។ ប្រភពទំនាក់ទំនងរវាងវប្បធម៌ខ្មែរ និងឥណ្ឌាកើតមានឡើងតំាងពីពេលនោះមក  ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login