ពិធីសូត្រមន្តមានពីរបែប៖
- សូត្រមន្តចំណាប់ផ្តើមពិធីបុណ្យប្រពៃណីជាតិផ្សេងៗ
- សូត្រមន្តបណ្តាញឧបទ្រុពចង្រៃ ឬដោះត្រោះយោងគ្រោះប្រទាក់ស្មាព្រហ្មរួចរៀបចំលើករាសី ។
ពិធីសូត្រមន្តទាំងនេះធ្វើឡើងដើម្បី៖
- ចំរើនសិរីសួស្តី និងជាការបើកកម្មវិធីបុណ្យដើម្បីជាការគោរពបូជាចំពោះព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ ព្រមទាំងប្រកាសចំពោះទេវតា ម្ចាស់ទឹកម្ចាស់ដីថែរក្សានៅកន្លែងនេះដូចជា បុណ្យ កឋិន ផ្កា បច្ច័យបួន បញ្ចុះសីមា ... ។
- ជំរះឧបទ្រុបចង្រៃលើករាសីឲ្យមានសិរីមង្គលដូចជាឡើងផ្ទះ បុណ្យចូលឆ្នាំថ្មី មង្គលការ រំដោះគ្រោះយោងគ្រោះ ប្រទាក់ស្មាព្រហ្ម លើករាសី... ។ ពិធីសូត្រមន្តចុងក្រោយនេះមានអត្ថន័យសំខាន់មួយដែរព្រោះនាំឲ្យសាមីជនទទួលនូវកម្លាំងចិត្តនិងមានជំនឿថាខ្លួនពិតជាបានសេចក្តីសុខសប្បាយជៀសផុត នូវឧបទ្រុពចង្រៃទាំងពួង ។ ដូចនេះរាល់កិច្ចការងារចិញ្ចឹមជីវីតគេមានអារម្មណ៍ថាបានសេចក្តីសុខចម្រើនទៅថ្ងៃមុខជានិរន្តន៍ ។