Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលការណ៍ស្តីពីសិទ្ធិកុមារមាន១០ចំណុច ៖

  • កុមារទាំងអស់ត្រូវមានសិទ្ធិទាំងអស់ដែលបានចែងក្នុងសេចក្តីថ្លែងការណ៍នេះ ។ កុមារគ្រប់រូបត្រូវមានសិទ្ធិដោយគ្មានការបែងចែក ឬរើសអើងពូជសាសន៍ ពណ៌សម្បុរ ភេទ ភាសា...  ។
  • កុមារទាំងអស់ត្រូវទទួលនូវកិច្ចគាំពារជាពិសេសទាំងផ្លូវច្បាប់និងទាំងមធ្យោបាយផ្សេងៗទៀត ដើម្បីឲ្យខ្លួនមានការលូតលាស់ដោយសុកស្រួល និងជាប្រក្រតីខាងផ្នែករាងកាយ សតិបញ្ញា សីលធម៌ ស្មារតី និងសង្គម... ។
  • ចាប់ពីពេលប្រសូតមកកុមារមានសិទ្ធិទទួលនូវឈ្មោះមួយនិងសញ្ជាតិមួយ ។
  • កុមារត្រូវទទួលបានគុណប្រយោជន៍ពីសន្តិសុខសង្គម​។ កុមារត្រូវមានសិទ្ធិក្នុងការរីកចម្រើនធំធាត់ ប្រកបដោយសុខភាពល្អ ។
  • កុមារដែលមានការបង់ចាញ់ផ្នែករាងកាយ សតិបញ្ញាឬសង្គមត្រូវតែបានទទួលកិច្ចព្យាបាលអប់រំនិងថែទាំជាពិសេសស្របទៅតាមលក្ខណៈពិសេសរបស់ខ្លួន
  • កុមារត្រូវមានសិទ្ធិទទួលការយោគយល់និងការស្រឡាញ់ពីមាតាបិតា និងសង្គម ។
  • កុមារមានសិទ្ធិទទួលបានការរៀនសូត្រឥតបង់ថ្លៃ និងចូលរួមសកម្មភាពសំរាកកំសាន្ត​ ។
  • កុមារមានសិទ្ធិទទួលការគាំពារ និងជំនួយឧបត្ថម្ភមុនគេគ្រប់កាលៈទេសៈ ។
  • កុមារមានសិទ្ធិទទួលការគាំពាររាល់អំពើឃោឃៅព្រៃផ្សៃ ​និងការកេងប្រវ័ញ្ចគ្រប់រូបភាព ។
  • កុមារមានសិទ្ធិទទួលការបណ្តុះបណ្តាលក្នុងសារតីសាមគ្គីយោគយល់គ្នា  មិត្តភាពនិងយុត្តិធម៌រវាងប្រជាជាតិ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login