តាមប្រវត្តិសាស្ត្របញ្ជាក់ថា ចាប់ពី គ.ស សតវត្សទី១ ដល់គ.ល សតវត្សទី១៣ ជនជាតិខ្មែរយើងបានគោរពព្រហ្មញ្ញសាសនាយ៉ាងមុតមាំ ។ រហូតមកដល់សព្វថ្ងៃនេះ យើងសង្កេតឃើញមានភស្តុតាង និងស្លាកស្នាមជាច្រើន ដែលបញ្ចាក់ថា ជនជាតិខ្មែរយើងបានគោរពសាសនានេះ យ៉ាងច្បាស់លាស់ ពុំអាចប្រកែកបានដូចជា ៖
- យើងឃើញនៅលើទឹកចិត្តកម្ពុជាយើង មានប្រាសាទភ្នំជាច្រើន ដែលគេឧទ្ធិសដល់អាទីទេព មានសិវៈ និង ព្រះវិស្ណុជាដើម ។ ប្រាសាទភ្នំ តំណាងអោយភ្នំកៃលាស ដែលកន្លែងស្នាក់នៅនៃអាទីទេព ។
- មានរូបបដិមាជាច្រើន ដែលទាក់ទងនិងអាទីទេពនៃសាសនាព្រាហ្មណ៍ និងលិង្គព្រះឥសូរនៅពាសពេញទឹកដីរបស់យើង ។
- មានទទួលអង្គរ ស្រះ ត្រពាំង និងបារាយណ៍ធំៗ ជាច្រើន ដែលគេកសាងឡើង ដើម្បីលទ្ធិសាសនាព្រាហ្មណ៍ដែរ ។
- តាមរយះទំនៀមទំលាប់ ជំនឿ ជីវភាពរសើនៅ និង ស្មារតី ក៏បង្ហាញថាខ្មែរយើងធ្លាប់ គោរពសាសនាព្រាហ្មណ៍នេះដែរ ។
- តាមរយះអក្សរសាស្រ្ត សិល្បៈ ក៏បង្ហាញថា ជនជាតិខ្មែរយើងគោរពលទ្ធិសាសនាព្រាហ្មណ៍ដែរ ។
សរុបមក យើងឃើញថា ជនជាតិខ្មែរ ធ្លាប់បានគោរពព្រហ្មញ្ញសាសនាយ៉ាងមុតមាំសម័យបុរាណកាល ។