ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ក្នុងពេលរៀបមង្គលការ ដូនតាតែងតែអោយពរដល់កូនប្រុសស្រី “ សូមអោយរកស៊ីមានបាន ត្រជាក់ត្រជុំ ដូចទឹកអង្ករបំពុងខ្ចី “ ។ ពរនេះ ជាពរមួយប្រសើរ ដើម្បីអោយគូរស្វាមីភរិយាថ្មី រកស៊ីមានបាន និងប្រកបដោយសុភមង្គល ។
ពរនេះ បានផ្សារភ្ជាប់ទៅនិងជំនឿនៃអតីតកាលរបស់ដូនតាយើង ។ កាល់ជំនាន់ដើមដូនតាយើង បានគោរពលិទ្ធិព្រហ្មញ្ញសាសនា ដែលគេតែងតែគោរពដល់លិង្គព្រះឥសូរ ។ ក្នុងមួយឆ្នាំម្ដងគេធ្វើពិធីសិវៈរាត្រី ដោយគេចុះធ្វើ ពិធីលាងបាបនៅទន្លេគង្គា និងគេដងទឹកយកមកស្រោចស្រប់នៅលើលិង្គ រួចគេត្រង់ទឹកនោះមកលាបមុខមាត់ រឺស្រោចលើក្បាល រឺផឹកក៏មាន ដើម្បីទទួលនៅសិរីសួស្តីជ័យមង្គលគ្រប់ប្រការ ។ ទឹកអង្គគឺជាទឹកលិង្កទឹកយកពីការស្រោចស្រប់ លើលិង្គ ឯបំពង់ខ្ចីគឺយោនីរបស់នាងឧមាជានិច្ច ។
ដោយជំនឿ និងទំនៀមទំលាប់បុរាណ ដែលគេយល់ថា ទឹកលិង្គនេះ ជាទឹកត្រជាក់ត្រជុំ នាំមកនូវសិរីសួស្តី ដូចនេះហើយទើបគេអោយពរកុនប្រុសស្រីថា “ចូរកូនប្រុសស្រីរកស៊ីមានបានត្រជាក់ត្រជុំ ដូចទឹកអង្គបំពងខ្ចី “ យ៉ាងដូចនេះ ។