រាជធានីភ្នំពេញត្រូវបានកសាងឡើងដោយព្រះបាទពញាយ៉ាតក្នុងសតវត្សទី១៥ (១៤៣៤) ។
- បានជាមានឈ្មោះដូចនេះពីព្រោះដោយសារ ដូនពេញបានពូនភ្នំ ដើម្បីតំកល់ព្រះពុទ្ធរូប ដែលយកបានពីក្នុងដើមគគីអណ្តែតទឹក
- ព្រះពញាយ៉ាតបានបន្សល់ទុលនូវស្នាព្រះហស្តជាច្រើនដល់កូនខ្មែរសម័យក្រោយដូចជា ៖
- លើកដីចាក់បន្ថែមលើភ្នំដូនពេញឱ្យកាន់តែខ្ពស់
- សង់ចេតិយ និងព្រះវិហារថ្មីនៅលើកំពូលភ្នំ (ដោយសារព្រះវិហារចាស់ទ្រុឌទ្រោម)
- កសាងវត្តអារាមជាច្រើនក្នុងរាជធានីភ្នំពេញ ដូចជា វត្តឧណ្ណាលោម វត្តកោះ វត្តបុទុមវត្តិ៍ ជាដើម ។ ក្រៅពីនេះព្រះអង្គបានចាត់ចែងជីកប្រឡាយសម្រាប់ជាប្រភពទឹកដល់ប្រជារាស្រ្ត