កត្តាដែលធ្វើឲ្យសម័យអង្គរមានការរីកចម្រើនរុងរឿងមានដូចតទៅ៖
- ព្រះរាជាព្រះអង្គដឹកនាំនិងបញ្ជាផ្ទាល់
- មានការសាមគ្គីភាពឯកភាពរវាងអ្នកដឹកនាំនិងអ្នកត្រូវបានគេដឹកនាំនិងមានឧត្តមគតិជាតិ
- មានប្រជាធុបតេយ្យក្នុងការដឹកនាំ និងគ្រប់គ្រង
- មានទំនុកចិត្តលើអ្នកដឹកនាំ
- មានគំនិតច្នៃប្រឌិតមានការសាកល្បងដកពិសោធន៍
- គោរពលទ្ធិទេវរាជ ពុទ្ធរាជ
- ដីមានជីជាតិ
- សម្បូរធនធានធម្មជាតិ
- ផ្លូវគមនាគមន៍ ជើងទឹក បង្កលក្ខណៈងាយស្រួលដល់ការធ្វើពាណិជ្ជកម្ម
- ប្រទេសខ្មែរជាមហាអំណាចមានទឹកដីលាតសន្ធឹងគ្រប់ដណ្តប់មួយភាគធំនៃភូមិភាគអាស៊ីអាគ្នេយ៍
- អាណាចក្រខ្មែរមានអំណាច និងឥទ្ធិពលជាប្រទេសចក្រភពមួយមានប្រទេសមួយចំនួននាំសួយសារអាករមកថ្វាយព្រះចៅក្រុងកម្ពុជា។ ដូចនេះកត្តាមនុស្សពលកម្មមនុស្ស ភូមិសាស្រ្ត និងប្រវត្តិសាស្រ្ត បានធ្វើឲ្យសម័យអង្គរមានការរីកចម្រើនរុងរឿង
ចំណែកឯសម័យក្រោយអង្គរវិញ ប្រទេសខ្មែរមានការអន់ថយ ហើយការអន់ថយវាបណ្តោយមកពីបុព្វហេតុដូចខាងក្រោម៖
- គ្រឹះនយោបាយ៖ នយោបាយក្នុងប្រទេសមានការទាស់ទែងគ្នាឯងល្មោភអំណាចដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន និងគ្មានការឯកភាពផ្ទៃក្នុង
- នយោបាយក្រៅប្រទេសៈ ទទួលសម្ពាធឈ្លានពានពីយួន សៀមជាច្រើនលើកច្រើនសារ
- គ្រឹះសេដ្ឋកិច្ចមានការធ្លាក់ចុះ មិនបម្រើការជីវភាពររស់នៅរបស់ពលរដ្ឋ ជីវភាពខ្វះខាត មនុស្សកាន់តែកើនឡើង
- មានទំនាសសាសនា ទំនាស់រវាងការគោរពអាទីទេពក្នុងព្រហ្មញ្ញសាសនា ទំនាស់រវាងការគោរពនិកាយក្នុងសាសនារវាងព្រះពុទ្ធសាសនា និងព្រហ្មញ្ញសាសនា
- មនុស្សមិនឯកភាពជាតិ ទំនាស់កើតឡើងរវាងអ្នកដឹកនាំ និងអ្នកត្រុវលគេដឹកនាំ មិនជឿទុកចិត្តគ្នាទៅវិញទៅមក
- មនុស្សមានជំនឿអរូបី ។
ដូចនេះ យើងឃើញថាមានបុព្វហេតុជាច្រើនដែលបណ្តាលឲ្យសម័យ ក្រោយអង្គរមានការអន់ថយមិនរីកចម្រើន ។