វត្តអារាមនៃព្រះពុទ្ធសាសនា មានតួនាទី សំខាន់ក្នុងសង្គមខ្មែរយើង ។
- គឺជាកន្លែងអប់រំមនុស្សអោយធ្វើល្អ ក្នុងការពិសោធន៍គ្នាទៅវិញទៅមក ក្នុងការងារផលិតកម្ម រឺក្នុងការកសាងជាតិ
- គឺជាកន្លែងផ្ទុកនូវសម្បត្តិវប្បធម៌ និងបច្ចេកទេសរស់ជាតិ ។ នៅក្នុងសម័យអាណានិគមបារាំង វប្បធម៌ អក្សរសាស្រ្តជាតិត្រូវបានរត់ទៅជ្រកកោណនៅទីវត្ត ។
- ក្នុងសម័យលង្វែក និងឧត្តុង្គ ឧត្តម វត្តអារាម គឺជា សាលាពហុបច្ចេកទេសមួយ ដែលបង្រៀនគ្រប់មុខវិជ្ជា សំរាប់បណ្តុះបណ្តាលកូនខ្មែរ ។
- ជាកន្លែងរំងាប់ទុក្ខ ដើម្បីកសាងចចិត្កគំនិតអោយស្អាតផូរផង់ ។
- ពេលខ្លះ វត្តអារាមជាមន្ទីរពេទ្យព្យាបាលជំងឺ ដែលមានព្រះសង្ឃជាអុកព្យាបាល ។
- វត្តអារាមជានិមិត្តរូបនៃជនជាតិខ្មែរ ដែលជនជាតិខ្មែរនៅទីណាត្រូវតែមានវត្តអារាមនេះផង ។
- ជាគោលជំហរ និងជាគ្រិះទ្រទ្រង់ព្រះពុទ្ធសាសនា ប្រពៃណី ទំនៀមទំលាប់ វប្បធម៌ អរិធម៌ ជាតិខ្មែរអោយ
គង់វង្សចីរកាលជាអមតៈ ។
- ជាថ្ងាលបណ្តុះពូជធារ នៃកុសលផលបុណ្យគ្រប់យ៉ាងតាមរយះការធ្វើបុណ្យ
រក្សាសីល និង សេចក្តីភាវនា ។
- ជាកន្លែងដែលទទួលកូនខ្មែរ អោយស្នាក់នៅ សិក្សារៀនសូត្រ និងស្វែងយល់ពីប្រពៃណីទំនៀមទំលាប់ជាតិ ពោលគឺ ពេលសាលារៀនពុំទាន់សម្បូរដូចសព្វថ្ងៃ មនុស្សច្រើនបានចូលបួសរៀននៅវត្ត ។