ដើម្បីពង្រីកលការបណ្តុះបណ្តាលជំនាញដល់កម្លាំងពលកម្មថ្មី ជាពិសេសយុវជនក្រសួងបានរៀបចំ៖
- ពង្រីកកម្មវិធីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរយៈពេលវែងដល់គ្រឹះស្ថានអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈតាមខេត្តមួយចំនួនទៀត ។
- រៀបចំអាហាររូបករណ៍ដល់សិក្ខាកាម សិស្ស និស្សិត ដែលមានជីវភាពខ្វះខាតឲ្យមានលទ្ធភាពទទួលបាននូវសេវាបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ។
- ជំរុញ និងលើកទឹកចិត្តដល់សិក្ខាកាម សិស្ស និស្សិត ដែលបានទទួលការបណ្តុះបណ្តាលជំនាញកមានលទ្ធភាពកអាចបង្កើតមុខរបរដោយខ្លួន តាមរយៈការផ្តល់ឥណទានខ្នាតតូចក្នុងវិធីមូលនិធិបង្កើតមុខរបរដោយខ្លួនឯង ។
- អនុវត្តកម្មវិធីទទួលោស្គាល់សមត្ថភាពជំនាញ តាមរយៈការធ្វើតេស្តសមត្ថភាពទទួលោស្គាល់ការសិក្សាពីមុននិងសមត្ថភាពបច្ចុប្បន្ន និងផ្តល់លិខិតបញ្ជាក់សមត្ថភាព ។
- បង្កើនការផ្សព្វផ្សាយ តាមរយៈគ្រប់មធ្យោបាយកផ្សព្វផ្សាយ ដើម្បីលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈរួមជាមួយនិងការប្រើប្រាស់ក្របខណ្ឌគយណវុឌ្ឍិមកម្ពុជា ស្តង់ដារជាតិកសមត្ថភាពកម្មវិធីសិក្សាផ្អែកលើសមត្ថភាព និងការកអនុវត្តនូវប្រព័ន្ធទទួលស្គាល់សមត្ថភាព ។
- បង្កើនលទ្ធភាពទទួលបានសេវាអប់រំបណ្តុះបណ្តាលបច្ចេកទេសមមក និងវិជ្ជាជីវៈប្រកបដោយសមធម៌តាមរយៈការបង្កើតបន្ថែមគ្រឹះស្ថានកអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈនៅតាមរាជធានី ខេត្តនីមួយៗស្របតាមលទ្ធភាព និងភាពជាក់ស្តែង ។