Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


ក្នុងពេលធ្វើសមាហរណកម្មមអាស៊ានយុវជន​​ នឹងមានឱកាសមការងារក្នុងស្រុកតាមរយៈការវិនិយោគពីបរទេសនិងឱកាសការងារនៅក្រៅប្រទេស តាមរយៈការអនុញ្ញតឲ្យមានលំហូរដោយសេរីនៃកម្លាំងពលកម្មជំនាញដូច្នេះយុវជនគួរត្រៀមលក្ខណៈដូចខាងក្រោម ៖

  • កសាងសមត្ថភាពប្រកបដោយគុណភាព និងភាពប្រកួតប្រជែងតាមរយៈការអប់រំនិងបណ្តុះបណ្តាលជំនាញ (ជំនាញបច្ចេកទេសនិងជំនាញទន់ ) ដែលមានលក្ខណៈឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារក្នុងប្រទេសនិងនៅតាមបណ្តាប្រទេសជាសមាជិកអាស៊ាន ។
  • តាមដាននិងស្វែងយល់ជាប្រចាំអំពីព័ត៌មាន ទីផ្សា​រការងារ(ដូចជាៈឱកាសការងារឬកម្មសិក្សា ) នៅក្នុង​ប្រទេស (តាមរយៈទីភ្នាក់ងារជាតិមុខរបរ និងការងារ ) និងនៅក្រៅប្រទេសដើម្បីអាចវិភាគកលើនិន្នាការ ឬការវិវត្តរបស់ទីផ្សារការងារកក៏ដូចជាតម្រូវការក្នុងការបំប៉ន់ជំនាញបន្ថែមឲ្យស្របតាមទីផ្សារការងារ ។
  • បង្កើនចំណេះដឹងផ្នែកភាសាបរទេស(អង់គ្លេស )ដើម្បីជាយានក្នុងការសិក្សាការទំនាក់ទំនង និងការកបំពេញការងារ ដោយយថាហេតុថាភាសាអង់គ្លេស និងក្លាយជាភាសាទំនាក់ទំនងរួម រវាងសមាជិកក្នុងសមាគមន៍អាស៊ាន ។
  • សិក្សាស្វែងយល់ពីសង្គមវប្បធម៌ភាសា និងបែបបទបំពេញការងារនៅតាមបណ្តាប្រទេសជាសមាជិក​​ឬប្រទេសដែលយុវជន​ មានបំណងស្វែងរកការងារធ្វើ ។ ការយល់ច្បាស់ពីរបៀបបំពេញការងារក្នុងវប្បធម៌មួយផ្សេងពីវប្បធម៌ដើមរបស់ខ្លួន អាចជួយសម្រួលដល់ការទំនាក់ទំនង និងបំពេញការងារដោយជោគជ័យចៀសវាងកំហុស ឬវិវាទកើតឡើងពីការយល់ច្រឡំលើការប្រតិបត្តិ ឬការប្រកាន់យករបស់វប្បធម៌នីមួយៗ ។

+ បញ្ហាប្រឈម

  • បញ្ហាប្រឈមក្នុងក្របខណ្ឌបច្ចេកទេសគឺពុំទាន់មានការងារឯកភាពឲ្យបានទូលំទូលាយចំពោះកម្រិតស្តង់ដារនៃជំនាញឬការអប់រំក្នុងបណ្តាប្រទេសជាសមាជិក ។ ការខិតខំក្នុងការចងក្រងបណ្តាញសាកលវិទ្យាល័យអាស៊ានបានធ្វើឡើងតែលើគ្រឹះស្ថានឯកទេសមួយចំនួនប៉ុណ្ណោះ ។
  • វិស័យអប់រំនិងការបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈ មិនទាន់បានកសាងធនធានមនុស្សដែលមានសមត្ថភាពគ្រប់គ្រាន់លើគ្រប់ជំនាញនៅឡើយ ដើម្បីត្រៀមលក្ខណៈឆ្លើយតបតាមសេចក្តីត្រូវការរបស់ទីផ្សារការងារ ។
  • ការផ្តល់ព័ត៌មាន​អំពីឱកាសការងារ និងព័ត៌មានទីផ្សារការងារតាមរយៈយន្តការដែលមានស្រាប់ (ទីភ្នាក់ជាតិមុខរបរ និងការងារ ) នៅមិនទាន់ជ្រួតជ្រាបដល់គ្រប់ស្រទាប់យុវជននិងកម្លាំងពលកម្មដែលនៅជនបទឆ្ងាយៗនៅឡើយ ដែលជាហេតុបណ្តាលឲ្យយុវជនខ្លះអាចមិនទាន់ស្វែងយ​ល់ពីឱកាសការ​ងារដែលមានច្រើន  ។
  • យុវជនដែលបោះបង់ការសិក្សា ឬយុវជននៅក្រៅសាលាអាចជាបញ្ហាប្រឈមដ៏ធំក្នុងការឈានចូលទីផ្សារ​ការងារនិងការបណ្តុះបណ្តាលជំនាញ ។​
  • យុវជនខ្លះអាចមិនទាន់ស្វែងយល់បានស៊ីជម្រៅអំពីសហគមន៍អាស៊ានឬគោលដៅនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចឆ្នាំ២០១៥ ដូច្នេះពួកគេមិន​បានត្រៀមខ្លួនទុកជាមុនទាំងលើការសិក្សានិងការបំពេញការងារ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login