ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ការគោរពលក្ខខណ្ឌការងារនិងសុខដុមមនីយកម្មនៃទុំនាក់ទំនងវិជ្ជាជីវៈ គឺជាយុទ្ធសាស្រ្តមួយដែលរាជរដ្ឋាភិបាលកម្ពុជាបាននឹងងកំពុងផ្តោតការយកចិត្តទុកដាក់យ៉ឪាងមុតមាំ ហើយបានអនុវត្តនូវគោលនយោបាយផ្សាភ្ជាប់ពាណិជ្ជកម្មទៅនឹងលក្ខខណ្ឌការងារ ដែលមានតែប្រទេសកម្ពុជាមួយគត់ហ៊ានអនុវត្តនូវគោលនយោបាយនេះ ដើម្បីធានាថាសិទ្ធិសេរីភាព និងលក្ខខណ្ឌការងារនៅប្រទេសកម្ពុជាត្រូវបានគោរពទៅតាមបទដ្ឋាន និងស្តង់ដារអន្តរជាតិ ។ រាជរដ្ឋាភិបាលកម្ពុជាមិនត្រឹមតែចងង់ឃើញកម្ករនិយោជិក និងប្រជាពលរដ្ឋកម្ពុជាទទួលបានផលប្រយោជន៍សេដ្ឋកិច្ច ដែលកើតចេញពីការវិនិយោគប៉ុណ្ណោះទេ ថែមទាំងមានមហិច្ឆិតាឲ្យកម្មករនិយោជិកខ្មែរ ទទួលការគោរពសិទ្ធិពីម្ចាស់រោងចក្រ សហគ្រាសគ្រឹះស្ថានផងដែរ ។
Answer 2
ការអភិវឌ្ឍន៍ធនធានមនុស្សលើផ្នែកបច្ចេកទេសប្រកបដោយគុណភាព និងជំនាញដែលអាចឆ្លើយតបទៅនងសំណូមពរ និងតម្រូវការទីផ្សាការងារនិងគោលនយោបាយពាណិជ្ជកម្មសេដ្ឋកិច្ចត្រូវបានរាជរដ្ឋាភិបាលយកចិត្តទុកដាក់យ៉ាងខ្លាំង ជាក់ស្តែងរាជរដ្ឋាភិបាលបានបង្វែរថវិកា ដែលមិនបានប្រើប្រាស់ទៅលើការធ្វើសង្រ្គាមយកទៅកសាងជាសាលារៀន គ្រឹះស្ថានអប់រំ ទាំងកម្រិតទូទៅនិងកម្រិតឧត្តមបានជាច្រើនពាន់ខ្នង និងបានខិតខំបង្កើតការចំណាយទៅលើការអភិវឌ្ឍន៍កម្មវិធីសិក្សា គរុកោសល្យបង្រៀន និងសម្ភាររៀនជាបន្តបន្ទាប់ទៀត ។ ក្នុងរយៈពេលចុងក្រោយនេះរាជរដ្ឋាភិបាលបានធ្វើអាទិភាពកម្មវិស័យអប់រំមួយជំហានទៀត ដោយបានកំណត់ផ្នែកអប់រំបណ្តុះបណ្តាលបច្ចេកទេសនិងវិជ្ជាជីវៈឲ្យទៅជាវិស័យមួយ និងជាផ្នែកមួយដ៏សំខាន់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដើម្បីជំរុញការចូលរួមរបស់វិស័យឯកជន សំដៅលើកម្ពស់ប្រសិទ្ធភាពការងារ និងបង្កើនចំណូលជូនពលករ និងនិយោជិក ក៏ដូចជាសំដៅបង្កើនលទ្ធភាពគៀគរប្រភពធនធានហិរញ្ញវត្ថុពីដៃគូរជាតិ និងអន្តរជាតិក្នុងការអភិវឌ្ឍន៍វិស័យនេះ ។