ឧត្តរជីវី គឺអ្នកនៅរស់រាន្តមានជីវីតដែលជាសហព័ទ្ធ កូន និងឪពុកម្តាយ (ប្តីឬប្រពន្ធ ) ឬជនចាស់ជរាដែលទទួលរងហានិភ័យការងាររហូតដល់បាត់បង់ជីវីតហើយមានលក្ខណៈសម្បត្តិ និងបានបំពេញលក្ខខណ្ឌដូចខាងក្រោម ៖
- ប្រពន្ធ ឬប្តីមានការលែងលះគ្នាឬបែកបាក់គ្នា បានរៀបការពេញច្បាប់ដោយមានចុះបញ្ជីងអត្រានុកូលដ្ឋាន មុនពេលមានគ្រោះថ្នាក់ឬមុនពេលជនរងគ្រោះបាត់បង់ជីវីត ទោះជាការរៀបការនេះធ្វើឡើងក្រោយពេល ដែលមានគ្រោះថ្នាក់ការងារក៏ដោយ ។
- កូនទាំងអស់ដែលនៅក្នុងបន្ទុកជនរងគ្រោះហើយឪពុកម្តាយរបស់គេមានសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវព្រមទាំងកូនចិញ្ចឹមស្របតាមច្បាប់ជាធរមាន
- ឪពុកម្តាយ ឬជនចាស់ជរាដែលស្ថិតនៅក្រោមអាណាព្យាបាល និងនៅក្នុងបន្ទុកដោយផ្ទាល់ នៃអ្នករងគ្រោះថ្នាក់ ។