ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជំងឺវិជ្ជាជីវៈគឺជាជំងឺដែលបណ្តាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរ ។ រដ្ឋមន្រ្តីក្រសួងទទួលបន្ទុកវិស័យរបបសន្តិសុខសង្គម និងរដ្ឋមន្រ្តីក្រសួងសុខាភិបាលត្រូវចេញប្រកាសរួមស្តីពីការកំណត់បញ្ជីជំងឺវិជ្ជាជីវៈដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌឬតំបន់មានលក្ខណៈមិនប្រក្រតីដែលនាំឲ្យអ្នកធ្វើការកើតជំងឺផ្សេងៗ ។ បន្ទាប់ពីការផ្តល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទេស ។
បញ្ជីនេះត្រូវសើររើពិនិត្យឡើងវិញជាកាលិក ដើម្បីកែលម្អរបច្ចេកទេសឲ្យបានជឿនលឿន និងជំរុញការយល់ដឹងខាងវេជ្ជសាស្រ្តសម្រាប់ជាមូលដ្ឋានក្នុងការទប់ស្កាត់គ្រោះថ្នាក់វិជ្ជាជីវៈ ។
ជំងឺដែលគម្រោងប្រកាសជា ហានិភ័យការងារ ក្រោយពីកាលបរិច្ឆេទដែលកម្មករនិយោជិកបានឈប់ធ្វើការងារហើយនោះ ក៏អាចបើកសិទ្ធិឲ្យជនរងគ្រោះទទួល តាវកាលិកសម្រាប់ហានិភ័យការងារបានដែរ បើការប្រកាសនេះស្ថិតក្នុងអំឡុងពេល ដែលមានបញ្ជាក់ក្នុងបញ្ជីនៃជំងឺវិជ្ជាជីវៈ ។