Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


គោលដៅរបស់មនុស្សភាគច្រើន គឺរំពឹងចង់បានការងារ ដែលខ្លួនចូលចិត្តហើយរកប្រាក់ចំណូលបានច្រើនសម្រាប់បំពេញតម្រូវការផ្ទាល់ខ្លួន និងការរស់នៅប្រចាំថ្ងៃ ។ យើងមិនបដិសេធទេថាប្រាក់ឲឬធនធាន គឺជាមធ្យោបាយដ៏សំខាន់ក្នុងការធានានូវតម្រូវការមូលដ្ឋានចាំបាច់មនុស្ស រាប់ទាំងចំណីអាហារសម្លៀកបំពាក់ទីជម្រកសុខភាពអនាម័យ និងការអប់រំជាដើម ។ ប៉ុន្តែយើងក៏ត្រូវទទួលស្គាល់ដែរថាតម្រូវការរបស់មនុស្ស ពិតជាគ្មានដែនកំណត់អាចវាស់វែងបាន ​ហើយមានលក្ខណៈខុសប្លែកពីមនុស្សម្នាក់ទៀត ឬពីសង្គមមួយទៅសង្គមមួយទៀត ។ ដូច្នេះការកំណត់យកមូលបទប្រាក់បៀរវត្សរឺតែម៉្យាង ដើម្បិវាស់វែងពីភាពស្កប់ចិត្តរបស់មនុស្ស គឺពិតជាលំបាកនិងមិនអាចអនុវត្តជាទូទៅឡើយ ។

ដោយឡែកសម្រាប់ហេតុផលប្រាក់បៀវត្សរ៍និងជីវិតការងារគេគួរពិចារណាលើចំណុចខ្លះៗដូចខាងក្រោម ៖

  • ជ្រើសរើសការងារ ដែលអាចធានាផ្គត់ផ្គង់គ្រប់គ្រាន់នូវតម្រូវការមូលដ្ឋានចាំបាច់សម្រាប់ការស់នៅ និងមិនមានការបារម្ភពីការខ្វះខាតឬបាត់បង់ការងារ
  • ជ្រើសរើសការងារដែលខ្លួនចូលចិត្តពិតប្រាកដហើយអាចពុះពារបំពេញលុះត្រាសម្រេចលទ្ធផលទោះបីមានការលំបាក ឬឧបសគ្គក៏ដោយ
  • ថ្លឹងថ្លែងរវាងនិរន្តភាពការងារនិងប្រាក់បៀវត្សរ៍ ឧទាហរណ៍៖ តើគួរជ្រើសយកការងារដែលមានដំណើរកទ័លច្រកឬរងសម្ពាធខ្លាំងប៉ុន្តែមានប្រាក់បៀវត្សរ៍ច្រើន​ ? ឬក៏ជ្រើសយកការងារ ដែលមានជំនប់ចិត្តក្នុងការបំពេញហើយអាចបន្តដំណើរលើមាគ៌ាអាជីពដ៏វែងឆ្ងាយទោះបីប្រាក់ចំណូលមិនច្រើន លើសលប់ក៏ដោយ
  • ម៉្យាងទៀតគួរពិចារណាថាសារសំខាន់បំផុតសម្រាប់មនុស្សគ្រប់គ្នាក្នុងវ័យបំពេញការងារគឺការបង្កើតលនូវតុល្យភាពរវាងការងារ និងជីវភាពរស់នៅ ។ បានន័យថាយើងមិនអាចទទួលរងនូវសម្ភាធការងារ ឬភាពតប់ប្រមល់ពេញមួយជីវីតការងារបានឡើយ ពីព្រោះកត្តានេះពាក់ព័ន្ធជាចាំបាច់ចំពោះសុខភាពសុភមង្គលរបស់បុគ្គលផ្ទាល់ខ្លួន
  • ផ្ទុយទៅវិញបើមនុស្សម្នាក់ជ្រើសរើសបំពេញការងារមួយ ដែលខ្លួនចូលចិត្តពិតប្រាកដហើយការងារនោះបានផ្តល់ត្រឡប់កមកវិញនូវភាពពេញចិត្ត ឬការសប្បាយចិត្ត ទោះបីជាទទួលបានប្រាក់បៀវត្សរ៍មិនច្រើនយ៉ាងណាក្តីក៏ចាត់ជាជម្រើសដ៏ល្អសម្រាប់អភិវឌ្ឍន៍អាជីពទៅថ្ងៃអនាគត់​។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login