Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អាជីពសម្រាប់មនុស្សម្នាក់មានន័យថាជាការបំពេញការងារដោយប្រើប្រាស់ចំណេះដឹង និងជំនាញជាក់លាក់ហើយបន្តអនុវត្តក្នុងរយៈពេលយូរ (ឬពេញមួយជីវីតការងារ ) ចំពោះមុខរបរឬការងារមួយប្រភេទដែលទទួលបាននូវវឌ្ឍនភាពក្នុងតួនាទីការទទួលខុសត្រូវលទ្ធផល និងភាពជោគជ័យក្នុងការងារនោះ ។ ក្នុងន័យនេះការជ្រើសរើសការងារឬមុខរបរត្រូវតែរិះគិតពីគោលដៅអនាគតឲ្យបានហ្មត់ចត់ដោយត្រូវចោទសួរខ្លួនឯងថា តើចង់ជ្រើសយកការងារមួយដែលមានគោលដៅទ័លច្រកឬក៏ជ្រើសយកការងារដែលអាចអភិវឌ្ឍន៍ជាអាជីពសម្រាប់គោលដៅយូរអង្វែង ។

          ដើម្បីទទួលបានការងារ និងអភិវឌ្ឍន៍អាជីពយុវជនគួរពីនិត្យលើចំណុចខ្លះៗដូចខាងក្រោម ៖

  • គិតរៀបចំផែនការអាជីពឲ្យបានកាន់តែលឿនកាន់តែប្រសើរ ដោយគិតចាប់ពីការសិក្សានៅកម្រិតអប់រំចំណេះទូទៅ ។
  • ជ្រើសរើសមុខវិជ្ជាសិក្សាបន្តតាមរយៈជម្រើសការអប់រំឧត្តមសិក្សា ឬការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជិវៈដោយពិនិត្យលើចំណូលចិត្តនិងលទ្ធភាពរបស់ខ្លួន ។
  • ស្វែងរកយល់ព័ត៌មានទីផ្សារការងារ ឲ្យបានទូលំទូលាយ ដើម្បីវិភាគរកភាពចង្វាក់គ្នារវាងជម្រើសមុខវិជ្ជាសិក្សា និងតម្រូវកការទីផ្សារការងារ ។
  • ក្នុងពេលកំពុងសិក្សាត្រូវខិតខំស្រូបយកចំណេះដឹង និងបំប៉នជំនាញឲ្យបានពេញលេញ ដើម្បីបង្កើនភាពប្រកួតប្រជែងនិងសក្តានុពល
  • ស្វែងរកឱកាសធ្វើកម្មសិក្សាការងារស្ម័គ្រចិត្ត និងការងារក្រៅម៉ោង ដើម្បីទទួលបានបទពិសោធន៍និងចំណេះធ្វើសម្រាប់ត្រៀមរកការងារ
  • ក្នុងពេលស្វែងរការងារត្រូវរៀបចំខ្លួនឲ្យបានល្អដោយផ្តោតលើការស្វែងយល់កពីប្រភពការងារ វិធីស្វែងរកការងារ ការរៀបចំប្រវត្តិរូបនិងពាក្យស្នើសុំការងារ ការត្រៀមសម្ភាសការងារ និងការបង្កើតជម្រើសការងារសម្រាប់ខ្លួនឯងឲ្យបានច្រើន
  • ពេលទទួលបានការងារត្រូវខិតខំបំពេញការងារ ប្រកបដោយភាពហ្មត់ចត់ការទទួលខុសត្រូវខ្ពស់សីលធម៌វិជ្ជាជីវៈ និងយកចិត្តទុកដាក់ថែរក្សាការងារឲ្យបានជាប់លាប់
  • ត្រូវយល់ដឹងពីវប្បធម៌កន្លែងការងារ និងប្រើប្រាស់ទាំងជំនាញបច្ចេកទេស និងជំនាញទន់ឲ្យអស់ពីសមត្ថភាពដើម្បីសម្របខ្លួនក្នុងបរិបទការងារនិងមានទំនាក់ទំនងល្អជាមួយអ្នកជុំវិញខ្លួន
  • មិនគួរគិតបារម្ភខ្លាំងពេកអំពីប្រាក់ខែ ឬអត្តប្រយោជន៍ផ្សេងៗដែលរំពឹងចង់បានពីក្រុមហ៊ុន ឬកន្លែងការងារខណៈពេលដែលសមត្ថភាពរបស់ខ្លួនមិនបានឆ្លើយតបតាមតម្រូវការរបស់និយោជិក គឺជាមធ្យោបាយដ៏ចម្បងនិងសំខាន់បំផុតសម្រាប់កសាងអាជីពនិងភាពជោគជ័យនៅលមាគ៌ានេះ ។ 

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login