2019-02-25 17:23
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
នៅក្នុងទីផ្សារការងារ និងសកម្មភាពសេដ្ឋកិច្ចមានតម្រូវការកម្លាំងពលកម្មគ្រប់ប្រភេទ ដោយគតិពីអ្នកគ្មានជំនាញសោះជំនាញទាបនឹងមធ្យមជំនាញបច្ចេកទេសនិងកម្រិតអ្នកគ្រប់គ្រងដើម្បីផ្គត់ផ្គង់តាមមុខតំណែង និងឱកាសការងារក្នុងវិស័យផ្សេងៗ ។ ប្រសិនពិនិត្យមើលក្នុងចំណោមអ្នកបរិញ្ញាបត្រជាន់ខ្ពស់ អ្នកបរិញ្ញាបត្រ វិស្វករ អ្នកបច្ចេកទេសនិងកម្មករជំនាញគេសង្កេតឃើញថាតម្រូវការកម្លាំងពលកម្មក្នុងកម្រិតជា កម្មករជំនាញនិងអ្នកបច្ចេកទេសមានចំនួនច្រើនជាងគេសម្រាប់កំណើនឱកាសការងារតាមវិស័យឧស្សាហកម្ម និងកម្មន្តសាល នៅក្នុងទីផ្សារការងារបច្ចុបប្បន្នក៏ដូចជាការព្យាករណ៍សម្រាប់កំណើនឱកាសការងារតាមវិស័យក្នុងពេលអនាគត ។ ភស្តុតាងនេះត្រូវបានបញ្ជាក់តាមរយៈទិន្នន័យ នៃគម្រោងវិនិយោគផ្ទាល់ពីបរទេស ដែលបានអនុម័តដោយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ( CDC ) ស្តីពីប្រភេទកម្លាំងពលកម្ម ដែលត្រូវផ្គត់ផ្គង់ទៅឲ្យគមម្រោងវិនិយោគលើច្រើនវិស័យ ។ បន្ថែមលើនេះ តាមរយៈការប្រមូលទិន្នន័យស្តីពីប្រកាសព័ត៌មានជ្រើសរើសបុគ្គលិករបស់ទីភ្នាក់ងារជាតិមុរបរ និងការងារក៏បានបង្ហាញផងដែរនូវនិន្នាការស្របគ្នាដោយហេតុថាតម្រូវការកម្លាំងពលកម្មជំនាញ និងអ្នកបច្ចេកទេសសម្រាប់បំពេញការងារក្នុងវិស័យកម្មន្តសាលហាក់មានកំណើនតម្រូវការលើសលប់ប្រសិនប្រៀបធៀបជាមួយវិស័យដទៃទៀត ។
កន្លងមកយុវជនហាក់មើលរំលងទៅលើការជ្រើសរើសសិក្សា ផ្នែកបច្ចេកទេស និងវិជ្ជាជីវៈដោយពាក់ព័ន្ធនិងកត្តាមួយចំនួនមានជាអាទិ៍ ៖
ក្នុងន័យនេះក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ គួរតែអនុវត្តនូវសកម្មភាពមួយចំនួនដើម្បីជំរុញនិងលើកកម្ពស់ផ្នែកបណ្តុះបណ្តាលបច្ចេកទេសដូចជា ៖