ទំនាក់ទំនងរវាងតន្រ្តីនិងពិធីបុណ្យផ្សេងៗក្នុងព្រះពុទ្ធសាសនាមានដូចជា ៖
- ព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ
- ប្រជាពលរដ្ឋខ្មែរស្ទើរតែ ១០០% ជាអ្នកកាន់ព្រះពុទ្ធសាសនា
- ប្រជាជនខ្មែរតែងប្រារព្ធពិធីបុណ្យផ្សេងៗ ដែលមានទំនាក់ទំនងទៅនឹងព្រះពុទ្ធ សាសនានៅតាមវត្តអារាមទីធ្លាសារធារណៈរឺតាមគេហដ្ឋានរៀងៗខ្លួនផងដែរ ។
- ដើម្បីញុំាងពិធីបុណ្យឱ្យអធិកអធមសប្បាយរីករាយនិងមនុស្សចូលរួមឱ្យបានច្រើន កុះករនោះគេតែងចាត់ចែងឱ្យមានភ្លេងពិណពាទ្យមកលេងកំដរ ។ ក្នុងពិធីបុណ្យដែលមានទំនាក់ទំនងទៅនឹងព្រះពុទ្ធសាសនាគេចាំបាច់ត្រូវតែ ៖
- ភ្លេងពិណពាទ្យ (កឋិនទាន បុណ្យផ្កា បុណ្យបំបួសនាគ ពុទ្ធាភិសេក)
- ភ្លេងឆៃយុំាជាភ្លេងមួយបែបសំរាប់លេងក្នុងពិធីបុណ្យទាក់ទងនឹងព្រះពុទ្ធសាសនាដើម្បីកំដរពិធីបុណ្យឱ្យមានបរិយាកាសរីករាយ ក្រមិចម្រើម ដោយ សារសួរសំរែកព្រមគ្នានិងឯកភាពគ្នាតាំងពីសំលៀកបំពាក់ឡើងនៅ ។
- ភ្លេងប៉ីកែង ជាភ្លេងមួយបែបស្ថិតក្នុងវង់ភ្លេងព្រះរាជទ្រព្យគេច្រើនលេងក្នុងពិធីចាក់ ទឹកដូងថ្វាយព្រះបដិមា រឺសែនដូនតា ។
- ភ្លេងខ្មែរ ជាភ្លេងមង្គលគេតែងប្រគំក្នុងពិធីមង្គលតាមប្រពៃណីខ្មែរភ្លេងនេះគេ ប្រគំនៅតាមវត្តអារាម រីកន្លែងផ្សេងទៀត ដើម្បីញុំាងបរិយាកាសឱ្យអឹកធឹក និងសេរី សួស្តី ជ័យមង្គលក្រៅពីនេះគេអាចលេងក្នុងពិធីបញ្ចូលកូនស្រីម្លប់ និងបញ្ចេញពីម្លប់តែសព្វថ្ងៃនេះពិធីនេះលែងមានទៀតហើយ ។