Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


វប្បធម៌និងបុគ្គលភាពមានទំនាក់ទំនងគ្នាត្រង់ថា ៖ វ​ប្បធម៌ត្រូវផ្តល់ជាលក្ខណៈដូចនិងដំណើរនិងគោលដៅសម្រាប់ ឆាកជីវិតរបស់បបុគ្កលៗនៅក្នុងសង្គម ប៉ុន្តែនេះមិនអាចនិយាយបានថា រាល់កត្តាទាំងអស់ ត្រូវកំណត់ដោយវប្បធម៌នោះទេ ។( k. Young) បានផ្តល់អត្តន័យនៃការទាក់ទងគ្នារវាងវប្បធម៌ និង បុគ្គលគឺមានភាពស្មុគស្មាញ ហើយច្របូកច្របល់រវាងកត្តាទាំងពីរនេះ ។ បុគ្គលត្រូវបានសង្គមវិទូឪ្យន័យថា គឺជាការបង្កើតឪ្យមានកម្រិតរូបរួមច្រើនជាមួយ និងមានអភិវឌ្ឍនៃការដឹកនាំសង្គម ។ វារួមបញ្ជូលការបើកឪ្យ ឃើញនៃគំនូរ អត្តចរិក គំនិតទទួលខុសត្រូវភាពវាងវៃ ហើយនិងរូបសណ្ឋាននៃឥរិយាបថ ។ ឥរិយាបថចុងក្រោយមាននៅក្នុង ជំនាន់ថ្មីៗដែលក្លាយទៅជាការផ្តោត សំខាន់ក្នុងការវីភាគ ឥរិយាបថបុគ្គល ជាការពិតណាស់ ខ្លឹមសារ នៃបុគ្គលបាន ​កំណត់ន័យជារឿយៗរបស់អ្នកចិត្កវិទ្យាសង្គមដែល ជាសមាជិក នៃក្រុមវិភាគឥរិយាបថរបស់បបុគ្គល ។ បុគ្គលគឺសំដៅ ទៅលើការរៀបចំនិន្នាការសម្រាប់អភិវឌ្ឍ ដោយបុគ្គលម្នាក់ៗមានអន្តរកម្មជាមួយបុគ្គលផ្សេងទៀត ។ និន្នាការទាំងនោះ សម្រាប់លើកយកសម្គាល់ថាអ្វីជាខ្លឹមសារដោយឥរិយាបថ ។ ពួកគេគឺមានភាពដើមដែលមានពីកំនើតសម្រាប់ឆ្លើយតបនៅក្នុង ភាពវិជ្ជមាន អវិជ្ជមាន  ឬធម្មជាតិ ទៅលើបរិស្ថាន ។ ការយល់ឃើញដ៏ពេញលេញមួយនៃទំហំរបស់បុគ្គលមនុស្សគឺ ជាភាពមិនអាចទៅរករួចដើយគ្មានការផ្តល់ឪ្យ នៃលក្ខណៈ ដែលបានជះឥទ្ធិពលដោយសារវប្បធម៌ ហើយនិងពេលដូចគ្នា ដែលវាមិនត្រឹមត្រូវសម្រាប់និយាយថាការវិវត្តន៍ វប្បធម៌ដោយឯករាជនៃឥទ្ធិពលរបស់បុគ្គល ។ ចម្ងល់នៃអត្តរទំនាក់ទំនងរវាងវប្បធម៌ និង បុគ្គលគឺលើកឡើងផងដែរ ហើយនិងភាពច្របួកច្របល់ជាមួយ បញ្ហារបស់សង្គមដទៃទៀតដែលយោងទៅលើសារៈសំខាន់នៃធាតុទាំងឡាយរបស់វប្បធម៌ ទំនាក់ទំនងរវាងវប្បធម៌ និងបុគ្គល គឺ ត្រូវរួមបញ្ជូលគ្នា ទៅលើផ្នែកមួយផ្សេងទៀតដែលជាលទ្ធផល នៃកេរិ៍តំណែងអាចទទួលបានយកបានចំពោះបុគ្គល ហើយនិងអ្វី ដែលធ្វើអោយដឹងខ្លួននិងមិនដឹងខ្លួន ជាពិសេស នៅផ្នែកផ្សេង ទៀតនោះ យើងឃើញថា ចរិកលក្ខណៈរបស់បុគ្គលទាំងមូលគឺ វិវត្តន៍ទៅតាមការចាប់ផ្តើមរៀងៗខ្លួន ។ បុគ្គលអាចឪ្យយើងដឹងថារាល់បុគ្គលម្នាក់ៗ​វាអាចធ្វើអោយយើងយល់ថា ជាការរយមបញ្ចូលគ្នា ។ បុគ្គលភាពគឺជាព្រំដែនមួយរបស់បុគ្គលម្នាក់ៗសម្រាប់ បញ្ចូលនិងប្រមូលផ្តុំរចនាសម្ព័ន្ធទាំងឡាយនៃចិត្កគំនិត ហើយភាពទាក់ទងទៅនិងបុគ្គលរៀងៗខ្លួន  ។ចរិកលក្ខណៈវប្បធម៌របស់បុគ្គលសំដែងឡើងសម្រាប់រំលឹកពួកយើងថា វាជាគំរូនៃមូលដ្ឋានវប្បធម៌កំណត់ដើម្បីអោយស្របទៅនិងចរិកលក្ខណៈរបស់គេរៀងខ្លួន ហើយគឺជាការផ្តល់ភស្តុតាងមួយនៃគំរូវប្បធម៌ជាមួយ និងការនិយមខិតខំយ៉ាងពេញទំហឹងចំពោះភាពស្ថិតស្ថេររបស់ខ្លួន ​។ នេះជាការវាយតម្លៃទៅលលើសង្គម ដែលសរសេរដោយ MACIVER និង PAGE ដែលស្របទៅនិងសំណួរ ៖

          ១. តើអ្វីជាបុគ្គលភាព ? តើវាសំដែងសម្រាប់ធាតុដែលសម្រប ទៅតាមវប្បធម៌នៃរូបរាងរបស់ក្រុមឬ ?

          ២. តើវាគ្រាន់តែជាលក្ខណៈសម្គាល់ដែលវែកញែករវាងបុគ្គលនៅក្នុងក្រុមឬ ? នេះនិយាយថា ប្រសិនបើបុគ្គលភាពមិនមែនជានិមិត្តសញ្ញាដូចគ្នា ឬជាការបង្ខូរពីការអនុវត្តរបស់ក្រុម ។

          ៣. តើអ្វីជាទំនាក់ទំនង ហើយនិងសមាមាត្រធៀបសមាសភាពនៃបុគ្គលនិងវប្បធម៌នៅក្នុងអន្តរទំនាក់ទំនង ?

   ការពិចារណាដ៏ពេញលេញនៃការថ្លែងចេញដើម្បីឆ្លើយតបនិងសំនួរ សំដៅទៅរកការហូរចូលនៃដែនរបស់ជិវិត បុគ្គល និងសកម្មភាពបុគ្គល ។ វាមិនមែនជាកិច្ចការដ៏ងាយសស្រួលនោះទេ ។ បើតាមទ្រឹស្តីសង្គមវិទ្យាយើង ធ្វើអោយទាក់ទងនិងភាពដូចគ្នា របស់បុគ្គលជាលក្ខណៈវប្បធម៌ទូទៅ ហើយនិងការផ្លាស់ប្តូរបស់ពួកគេ ដោយភាពផ្សេងគ្នានៃបុគ្គល ។ បុគ្គលភាពជាពាក្យដែលយើងធ្លាប់លឺ គឺជាផលិតផលនៃគ្រឿងតុបតែង ផ្ទាល់ខ្លួន ដោយសារការឥទ្ធិពលវប្បធម៌ វាគឺជាផ្នែករីកដុះដាល នៃលក្ខណៈពិតសម្រាប់ជីវិតនៅក្នុងទំហំពីអតីត នៅក្នុងបច្ចុប្បន្ន និង បន្តទៅដល់ អនាគតកាល ប៉ុន្តែភាពជាបុគ្គលគឺដូចជា កត្តាផលិតផលជីវសាស្រ្តដំបូង និង សារៈសំខាន់នៃឯករាជ្យរបស់បុគ្គលម្នាក់ៗ ដែលមិនទទួលឥទ្ធិពលដោយនិន្នាការរបស់វប្បធម៌ទូទៅ ។ វប្បធម៌មិនអាចកំណត់នូវភាពអត់ឃ្លានរបស់មនុស្ស ដោយការបញ្ចុកអាហារទៅមនុស្សដ៏ទៃ ប៉ុន្តែវាក៏ដោយសារការ លើកឡើងនូវភាពមិនដឹងខ្លួន ទៅលើកម្រិតណាដែលអាច ឪ្យមនុស្សចែករំលែកភាណសប្បាយ និង ទុ​ក្ខព្រួយ ។​លក្ខណៈនៃការរស់នៅរបស់បបុគ្គលម្នាក់ចាប់ផ្តើ​ម ដោយការប៉ះផ្ទាល់ហើយនិងអារម្មណ៍​នៃការរស់នៅដទៃទៀតគឺជាមុខងារនៃបុគ្គលភាព ហើយនិងវាជាមធ្យោបាយដែលអាចជួយទៅការអភិវឌ្ឍនៃរូបបុគ្គលនិងអត្តចរិកជាទំហំ ។ វាគឺជាបុគ្គលិកលក្ខណៈ របស់មនុស្សដែលបានងាកចេញពីខ្សែដ៏សំខាន់នៃនិន្នាការវប្បធម៌ ។ ដូចជាការងាកចេញនៅពេលការសមស្របទៅតាមក្រុមក្លាយទៅការលូតលាស់នៃវប្បធម៌ ។ ភាពងាកចេញរបស់បុគ្គលគឺជាផ្លូវសម្រាប់បទពិសោធន៍ដ៍ត្រចង់មួយដែលបទពិសោធន៌នេះយើងអាចទទួលយកបាននៅពេល ដែលវាក្លាយជាផ្នែកនៃវប្បធម៌ ។ ​ទទួលជាឧទាហរណ៍ពី Christ គាត់ត្រួវបានងាកចេញពីភាពទូទៅនៃនិ​ន្នាការរបស់វប្បធម៌ដូច្នោះផងដែរ គាត់ត្រូវទទួលការរស់នៅដោយខ្លួនឯកឯង ប៉ុន្តែការទទួលយកបទពិសោ​ធន៍ គាត់មិនមានការចំនេញដោយការធ្វើការផ្លាស់ប្តូរ នៃវប្បធម៌របស់ពួកគេ Western ទាំងមូលនោះទេ ។ វាជាជំហានដ៏អាក្រក់ដែលបានបំភ្លឺសម្រាប់មនុស្សជាតិ ។ ពួកមនុស្សជាតិនិយមនៅ Western គឺជាវិភាគទានរបស់ Christ ហើយនិងវាមានការអភិវឌ្ឍរួមជាមួយការលូតលាស់ដេលរួមបញ្ចូលនយោបាយសេដ្ឋកិច្ច និង ជិវិតវប្បធម៌របស់លោកខាងលិច ។ អ្នកផ្សព្វផ្សាយ លទ្ធិប្រជាធិបតេយ្យគឺជាអ្នកបម្រើឪ្យមនុស្សជាតិ និង ក្រសួងយុត្តិធម៌ដែលជាបញ្ញត្តិនៃសេរីភាព និង សមត្ថភាពដោយសារ តែផលិតផលដ៏ធំនៃបញ្ញត្តិ របស់ពួក Christian ទៅលើជិវិតមនុស្ស ។ ដោយឡែកទៅលើការនិយាយថា ការបែកចេញបុគ្គលម្នាក់ៗមិនមានអ្វីត្រូវធ្វើជាមួយលក្ខណៈ​របស់វប្បធម៌ ឬក៏និយាយបានថា ការងាកចេញជាកត្តាថ្មី ហើយការបកបង្រួមជាមួយវប្បធម៌សាកល ដែលអាចខុស ។ ការងាកចេញនៃភាពមិនលូតលាស់របស់ ដើមឈើដែលអាចមកពីស្ថានភាពប្រសើរនៃពន្លឺ ហើយនិងសមានកម្មនៃខ្យល់ដោយហេតុនេះ ដើមឈើទាំងមួលអាចទទួលប្រយោជន៍ ។ ឬសគល់វប្បធម៌គឺ មានសារៈសំខាន់ណាស់ បើទោះបីជា Crude  និង Static វាលេចឡើងសម្រាប់ និន្នាការវប្បធម៌ថ្មីក៏ដោយ ​។ វាអាចជាការសាយភាពវប្បធម៌ នៅក្នុងអត្ថិភាពចំពោះការងាកចេញរបស់បុគ្គលទៅការផ្តល់ឪ្យគោលដៅថ្មី ។ សមត្ថភាពរបស់បុគ្គលអាចតយភ្ជាប់ ការរៀនរបស់គាត់ជាមួយកេរិ៍ តំណែលរបស់បុគ្គល ​និង ​បទពិសោធន៍សង្គមរួមជាមួយការ ច្រានចោលអនុភាពនៃ​ការលើកឡើង វប្បធម៌រាល់បុគ្គលភាពគាត់ ដែលក្លាយទៅអ្នកល្បីឈ្មោះនិង ចាកចេញពីពេលនោះតែម្ដង គ្រាន់តែមិនមានការលូតលាស់ជាកំណត់នៃព្រំដែនវប្បធម៌ ជាសាកល ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login