Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

សំណួរ

១. នៅក្នុងជំនឿរបស់ខ្មែរពេលធ្វើការច្រត់កាត់រួច កសិករខ្មែរតែងតែប្រារព្ធពិធីបុណ្យដាលាននៅតាមភូមិស្រុកចំការរបស់ខ្លួន ។

២. តើកំណើតរបស់របាំអប្សរាកើតឡើងនៅពេលណា ?

៣. អ្វីជាសិទ្ធិអប់រំមនុស្សម្នាក់ៗ ?

៤. ហេតុអ្វីបានរាជរដ្ឋាភិបាលយើងចាំបាច់រៀបចំពីធិច្រត់ព្រះនង្គ័ល ?

៥. តើប្រាសាទមានប៉ុន្មានប្រភេទ ?

ចម្លើយ

១. ប្រជាជនខ្មែរតែងមានការលើក ស្ទួយវិស័យកសិកម្មក៏ដូចជាការជួបជុំគ្នាក្នុងពិធីផ្សេងៗដែលបង្ហាញពីភាពចូលចិត្តរវាងប្រជាជននី១ៗក្នុងពិធីដាលានប្រជាជនមានជំនឿហើយរៀបចំក្នុងគោលបំណង ៖

  • ធ្វើការសុំខមាទោសស្រូវ
  • នឹកគុណទៅដល់ស្រូវ (ស្រូវជាអ្នកចិញ្ចឹមជីវប្រជាជន)
  • ផ្សារភ្ជាប់នឹងសាសនាជាចង្ហាន់ទៅដល់ព្រះសង្ឃ
  • សាសនារៀបចំដើម្បីបួងសួងដល់បារមីនៃព្រះពិរុណដែលផ្តល់ឱ្យយើងបានគ្រប់គ្រាន់
  • លាបំណន់នៅពេលដែលបានផលរួចព្រោះនៅពេលដែលធ្វើស្រែប្រជាជនតែងមានការបួងសួងបន់ស្រន់ដើម្បីឱ្យទិន្នផលខ្ពស់
  • ជួយទៅដល់ទុរគតជនរបស់ខ្មែរ ។

២. កើតពីការកូសមុទ្រទឹកដោះរវាងពួកទេវតានិងពួកយក្ខដោយមាននាគវាសុកិធ្វើជាខ្សែព្រ័ទគឺនៅលើកទី៥ពេលដែលពួកយក្ខទាញបានទឹកអំរិតនោះបានមកចំពួក យក្ខវិញពួកយក្ខបានក្បង់ទឹកនោះបំរុងនឹងផឹកស្រាតែផុសចេញអប្សរារាប់ម៉ឺនអង្គពេញលំហអាកាសពួកយក្ខក្លឹករហូតភ្លេចទឹកអំរិត ហើយក៏បានពួកទេវតាទាញយកមកផឹកវិញក្លាយជាជីវតអមតៈ ។ តាំងពីពេលនោះមកពួកអប្សរាទាំងនោះត្រូវប្រគល់អោយព្រះឥន្ធធ្វើជាស្រីរបាំសួរ ។ របាំអ​ប្សរាមានជាលើកទី១នៅលើសមុទ្រកូរទឹកដោះ (មានឈ្មោះថារបាំទឹកអំរិត) ដែលអ្នករាំតែងតែកាន់ផ្កាបាណង្គជាតិដែលតំនាងឱ្យសុភមង្គលនឹងភាពរុងរឿងរបស់សត្តនិកគ្រប់ឋានទាំងអស់ ។ រាល់ការរបាំអប្សរាសុទ្ធតែដកស្រង់ក្បាច់បាទជាមូលដ្ឋានតាមចំលាក់នៅប្រាសាទខ្មែរដែលឆ្លាក់នៅជាប់ជញ្ជាំង ។ ម៉្យាងទៀតកាយវិការនៃរបាំនេះមានមា្រមដៃដងខ្លួននិងក្បាលសុទ្ធតែជានិមិត្តរូបនៃសត្វ នាគដែលជាបុព្វការីជនរបស់ខ្មែរគឺព្រះនាងនាគ ។ របាំនេះជារបាំដំណើរពស់មានសភាពទន់ភ្លន់ដូចជាពួនលូន តែមានភាពរឹងមាំរហូតមកដល់សព្វថ្ងៃ ។ របាំនេះជាព្រលឹងជាតិរបស់ខ្មែរតំនាងអោយស្រ្តីនិងអាណាចក្ររបស់ខ្មែរដែលធ្លាប់រុងរឿងពីបុរាណ ។

៣. សិទ្ធិជាអំណាចដែលជាប់មកកំណើតមនុស្សគ្រប់ៗគ្នាគឺ ៖ សិទ្ធិអប់រំ (ការអប់រំ) ជាការធ្វើសកម្មភាពដែលមានគោលបំណងច្បាស់លាស់ក្នុងការប្រើប្រាស់ចិត្តគំនិតរបស់មនុស្សឱ្យមានបំរែបំរួលបុគ្គលិកលក្ខណៈរបស់មនុស្សនោះ ដូចនេះសិទ្ធអប់រំជាទង្វើ និងសកម្មទាំងឡាយដែលមនុស្សគ្រប់រូបទទួលបានពីបុគ្គលផ្សេងៗដើម្បីកែប្រែបុគ្គលិកលក្ខណៈរបស់ខ្លួនឱ្យកាន់តែប្រសើរ ។ សិទ្ធិអប់រំសំដៅលើចំណុចពីរសំខាន់ ៖

+នៅក្នុងសម័យបុរាណ

  • វត្តអារាមជាកន្លែងដែលផ្តល់នៅការអប់រំទូទៅមានចរិយាធម៌ សីលធម៌ បច្ចេកទេស ជំនាញ
  • នៅក្នុងសម័យអង្គរការអប់រំមានការជឿន លឿនបន្ថែមទៀតព្រោះមានបណ្ឌិតសាស្រ្តាចារ្យល្បីៗដូចជាព្រះនាងឥន្ទ្រទេវីជាសកលវិទ្យាធិកា និងមានអ្នកបច្ចេកទេសស្ថាបត្យកម្មល្បីៗដែលបានសាងសង់ប្រាសាទល្អៗ ជាច្រើន ។

+ សម័យទំនើប

ឃើញមានការអប់រំបែបថ្មីមានសាលារៀនច្រើនអាចចូលរៀនទាំងប្រុស (មានលទ្ធភាពរហូតមកដល់បច្ចុប្បន្ន)។ នៅក្នុងសម័យដើមភាគច្រើនសិទ្ធិទទួលការអប់រំបានតែលើបុរសឯចំណែកលើកូនស្រីមានជាតិពិធីចូលម្លប់វិញ ។

៤. មានឆន្ទក្នុងការថែរក្សាវប្បធម៌ប្រពៃណីជាតិដែលជាព្រះរាជបវេណីមួយរបស់ព្រះមហាក្សត្រម្ចាស់ផែនដីខ្មែរយើងតាំងពីបុរណកាលមក ។ ព្រះរាជពិធីបុណ្យច្រត់ព្រះនង្កលជាពិធីបុណ្យជាតិដែលមានប្រារព្ធជារៀងរាល់ឆ្នាំក្នុងរបបរាជានិយមដើម្បី រំលឹកដល់ស្មារតីប្រជាកសិករ អំពីពេលវេលាដែលត្រូវដាំដុះ ព្យួររាស់សាបព្រួសស្រូវ ដែលជាដំណាំដ៏សំខាន់ក្នុងវិស័យកសិកម្ម (មាសស) ។ បង្ហាញពីស្មារតីសាមគ្គី និងគាំទ្រការងារពីប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ធ្វើការទស្សទាយបរិមាណទឹកភ្លៀងទិន្នផលដំណាំ ​និងផ្សងរកដំណាំដែលត្រូវជ្រើសរើសដើម្បីប្រករបរដាំដុះ ។

៥. មានចំនួនបួនប្រភេទគឺ ៖

  • ប្រាសាទមានប្រាង្គតែមួយហើយសង់ដាច់តែឯង (ប្រាសាទភ្នំបាយ៉ង ប្រាសាទភ្នំបាសិត ប្រាសាទភូមិប្រាសាទ
  • ប្រាសាទមានប្រាង្គច្រើន សង់នៅលើខឿនតែមួយជាន់ (ប្រាសាទព្រះគោ ប្រាសាទលលៃ)
  • ប្រាសាទសង់លើដីរាប (គ្មានខឿន) ដូចជាប្រាសាទភ្នំ ប្រាសាទ ប្រាសាទព្រះខ័ន្ត ។
  • ប្រាសាទសង់លើដីខ្ពស់មានទំហំធំមានខឿនច្រើនជាន់ដូចជា​ ប្រាសាទបាក់ខែង ប្រាសាទបក្សីចាំក្រុង ។


×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login