សំណួរ
១. ដើម្បីឱ្យប្រទេសជាតិមានភាពរីកចម្រើនគេត្រូវយកចិត្តទុកដាក់លើវិស័យអ្វីខ្លះ ?
២. តើនៅក្នុងពិធីបញ្ចេញម្លប់មានពិធីអ្វីខ្លះ ?
៣. តើពិធីចូលម្លប់នេះមានគោលបំណងអ្វីខ្លះ ?
៤. តើយុវជនល្អត្រូវមានលក្ខណៈសម្បត្តិអ្វីខ្លះ ?
៥. អ្វីជាការស្គាល់ខ្លួនឯង ?
ចម្លើយ
១. ដើម្បីឱ្យប្រទេសជាតិមានភាពរីកចម្រើនគេត្រូវយកចិត្តទុកដាក់លើវិស័យដូចជា ៖
ក. វិស័យវប្បធម៌មាន
- ចំណេះដឹង ៖ ជំនឿ សាសនា វិជ្ជា វិទ្យាស្យង់
- ផ្សព្វផ្សាយ ៖ ភាសា អក្សរ សញ្ញា អក្សរសាស្ត្រ អក្សរសិល្ប៍ សិល្បៈព័ត៌មាន
- អនុវត្តន៍ ៖ ទំនៀមទំលាប់ ប្រពៃណី ការសិក្សា អប់រំ កីឡា ល្បែងកំសាន្ត ច្បាប់ ។
ខ. វិស័យសង្គមមាន
- គ្រឿងសង្គម ៖ លំនៅដ្ឋាន ចំណីអាហារ សំលៀកបំពាក់មុខរបរ
- របបសង្គម ៖ សេដ្ឋកិច្ច (កសិកម្ម ឧស្សាហកម្ម ពាណិជ្ជកម្ម) សង្គមកិច្ច (សន្តិសុខ សុខភាព ការងារ) នយោបាយក្នុងប្រទេស (របៀបរបបច្បាប់គ្រប់គ្រង) និងនយោបាយក្រៅប្រទេស
- ទម្រង់សង្គម ៖ គ្រួសារ វណ្ណៈជាតិកំណើត វណ្ណៈការងារនិងស្ថាប័នផ្សេងទៀត ។
២. ក្នុងពិធីបញ្ចេញម្លប់មានពិធី ៖
- ពិធីធ្វើធ្មេញបំពេញលក្ខណ៍
- ពិធីកាត់ស្លឹក
- ពិធីសូត្រមន្តឬស្រោចទឹក
- ពិធីបុកល័ក
- ពិធីជីកខ្មែរ
- ពិធីបញ្ចូលខ្មោចដំរីសារ ។
៣. ពិធីចូលម្លប់នេះមានគោលបំណង ៖
- ទទួលដឹងឮ ឬទទួលស្គាល់ថា កូនខ្លួនពេញវ័យហើយនិងផ្សព្វផ្សាយឱ្យញាតិមិត្តភក្តិដឹងឮ
- ដើម្បីបន្ទំរូបសម្ជស្សឱ្យស្រស់ថ្លា
- ទទួលការណែនាំពីម្តាយ ឬបងប្អូនឱ្យដឹងពី
- គេហកិច្ច ទំនៀមទំលាប់ប្រពៃណី សីលធម៌រស់នៅ
- អប់រំអត្តចរិក និងគុណធម៌
- ដើម្បីឱ្យពេញលក្ខណៈជាស្រ្តីខ្មែរ ជានារីគ្រប់លក្ខណ៍ ជាភរិយាល្អសព្វថ្ងៃនេះពិធីចូលម្លប់ពុំមានទេពីព្រោះ ៖ កូនស្រីមានសិទ្ធិស្មើនិងបរុសហើយពិធីនេះ នាំឱ្យមានផលប៉ះពាល់ដល់ជីវភាព គ្រួសារដូចជា ៖
- ការចូលម្លប់នាំឱ្យខាតបង់កម្លាំងពលកម្ម
- ការចូលម្លប់នាំឱ្យខាតបង់ពេលវេលា
- ខាតកម្លាំងមនុស្សសម្រាប់ថែទាំរាល់ថ្ងៃ
- ការចូលម្លប់នាំឱ្យខាតបង់ថវិកាគ្រួសារ និងសង្គមជាតិ ។
៤. យុវជនល្អត្រូវមានលក្ខណៈសម្បត្តិ ៖
- កាយសម្បទា មានសុខភាពមាំមួន អវយវៈគ្រប់គ្រាន់ មិនពិការភាព មានភាពឈ្លាសវៃ
- បញ្ញសម្បទា មានចំណេះដឹងទូលំទូលាយ ត្រូវចេះទាំងចំណេះសង្គម និងបច្ចេកទេសវិទ្យាសាស្រ្ត ។ ត្រូវមានបំនិនច្បាស់លាស់ត្រឹមត្រូវ មានបទពិសោធន៍ល្អ និងស្វ័យសិក្សាជានិច្ច ។
- សីលសម្បទា ត្រូវមានសីលធម៌ និងគុណធម៌ក្នុងការរស់នៅល្អ
- ចេះរួមរស់ជាមួយគ្នា ដោយសុខសន្តិភាព
- គោរពសិទ្ធិ និងលទ្ធិប្រជាធិបតេយ្យ
- មានមនសិការជាតិ សាមគ្គីភាព ឯកភាព និងគតិយុត្តិធម៌ ។
៥. ការស្គាល់ខ្លួនឯងគឺជា ៖
- ស្គាល់ពីអ្វីៗដែលខ្លួនមានដូចជា កម្លាំងកាយ ចំណេះដឹង សមត្ថភាពលទ្ធភាព ទ្រព្យធនធាន របៀបរស់នៅ គុណធម៌ សីលធម៌ចិត្តគំនិតផ្ទាល់ខ្លួន ។
- ស្វែងយល់ពីចំណុចខ្លាំង និងចំណុចខ្សោយ រាល់ចំណុចខ្សោយត្រូវចេះកែច្នែឱ្យបានល្អ ។