Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


អត្ថប្រយោជន៍នៃរបបសន្ដិសុខសង្គម រួមមាន ៖

  • ធានាកម្រិតជីវភាពគ្រួសាររបស់កម្មករនិយោជិតនៅពេលដែលរងហានិភ័យនានា
  • លើកកម្ពស់គុណភាពបរិមាណផលិតផលសហគ្រាសតាមរយៈការជឿជាក់លើការងារ
  • រួមចំណែកលើកកម្ពស់សុខភាពកម្មករនិយោជិតតាមរយៈការចូលរួមភាគទានសង្គម
  • លើកស្ទួយសមធម៌សាមគ្គីធម៌ និងយុត្តិធម៌ក្នុងសង្គម តាមរយៈការរំលែកហានិភ័
  • ធានាសិទ្ធិជាមូលដ្ឋានរបស់មនុស្សជាតិពិសេសកម្មករនិយោជិតដែលមានចែងក្នុងច្បាប់
  • កម្មករនិយោជិតមានក្ដីសង្ឃឹមលើការងារក្នុងវិស័យឯកជន ដោយពួកគេយល់ថា មានការធានារ៉ាប់រងនៅពេលជួបហានិភ័យសង្គមនានា ដូចមន្រ្ដីរាជការ រដ្ឋដែរ
  • កម្មករនិយោជិតទទួលបានការងារប្រពៃ តាមរយៈការលើកកម្ពស់លក្ខខណ្ឌការងារ ពិសេសសុវត្ថិភាពការងារ និងអនាម័យការងារតាមសហគ្រាស គ្រឹះស្ថាន
  • ធ្វើអោយមានសុខដុមរមណីយកម្មក្នុងសង្គមជាតិពិសេសរវាងកម្មករនិយោជិត និងនិយោជក
  • ចូលរួមការអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមតាមរយៈ ការវិនិយោគប្រាក់ដែលនៅសល់ពីការប្រើប្រាស់សម្រាប់តាវកាលិក
  • ចូលរួមចំណែកកសាងនីតិរដ្ឋព្រមទាំងលើកស្ទួយកម្មវិធីកំណែទម្រង់នយោបាយរបស់រាជរដ្ឋា ភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ ឆាប់ទទួលបាន ជោគជ័យ
  • រួមចំណែកក្នុងការអនុវត្តគោលនយោបាយ យុទ្ធសាស្រ្ដចតុកោណដំណាក់កាលទី៣  ដែលមានចែងក្នុងចតុកោណទី៣ មុំទី៤ ទទួលបានជោគជ័យតាម ការកំណត់
  • និយោជកបានបំពេញករណីកិច្ចគុណធម៌  ដោយចែករំលែកតាមរយៈ  កាតព្វកិច្ចបង់ភាគទានសម្រាប់របបសន្ដិសុខសង្គម
  • បញ្ជាក់ឲ្យឃើញនូវការយកចិត្តទុកដាក់អំពីប្រមុខរាជរដ្ឋាភិបាល ក្នុងការធានានិរន្ដរភាពដល់ជីវភាពរស់នៅរបស់កម្មករនិយោជិតទាំងបច្ចុប្បន្ន ក៏ដូចជាទៅអនាគត​ ។​

          នៅបណ្ដាប្រទេសជឿនលឿនមូលធនសន្ដិសុខសង្គមអាចរួមចំណែកដល់កំណើននៃផលទុនជាតិដូច្នេះប្រព័ន្ធសន្ដិសុខសង្គមមានឥទ្ធិពល និងជាបង្អែកដ៏រឹងមាំលើវិស័យសេដ្ឋកិច្ចសម្រាប់ការអភិវឌ្ឍន៍សង្គមជាតិ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login