2019-03-10 01:18
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ចំពោះទស្សនៈខ្ញុំផ្ទាល់ចំពោះគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបង្កើតរបបសន្ដិសង្គមនោះគឺជាការមួយដែលត្រឹមត្រូវ ព្រោះថារាជរដ្ឋាភិបាលបានធ្វើដើម្បីការពារចំពោះប្រជាពលរដ្ឋរបស់ខ្លួនណាដែលមិនមានលទ្ធភាពរកប្រាក់ចំណូល ឬដែលកំពុងប្រឈមនឹងការទទួលខុសត្រូវផ្នែកហិរញ្ញវត្ថុ ដោយសារហានិភ័យសង្គមតាមរយៈការផ្ដល់នូវធនធានខាងហរិញ្ញវត្ថុ ឬវត្ថុប្រើប្រាស់ចាំបាច់ ឬក៏ការផ្ដល់សេវាកម្មផ្សេងៗម្យ៉ាងវិញទៀតការបង្កើតរបបសន្ដិសុខសង្គម បានធានាសមាជិកសង្គមមិនឲ្យធ្លាក់ទៅក្នុងហានិភ័យ នៃការបាត់បង់ប្រាក់ចំណូល និងធ្លាក់ទៅក្នុងភាពក្រីក្រ ។ ការផ្ដល់ជូនការគាំពារចំពោះប្រជាពលរដ្ឋផ្អែកលើទស្សនទាន នៃការចែករំលែក និងគោលការណ៍សាមគ្គីធម៌ក្នុងសង្គមធានាបាននូវសន្ដិសុខប្រាក់ចំណូល។ តាមរយៈរបបនេះ សមាជិកសង្គមត្រូវបានគាំពារមិនឲ្យធ្លាក់ទៅក្នុងហានិភ័យនៃការបាត់បង់ប្រាក់ចំណូល ដោយសារហានិភ័យសង្គមជាយថាហេតុណាមួយឡើយ។ ការណ៍នេះញ៉ាំងពួកគេឲ្យមានជំនឿទុកចិត្តមកលើសង្គមទាំងមូលដែលជាបច្ច័យនាំទៅដល់ភាពនឹងនរនៅក្នុងសង្គម ធានាស្ថិរភាព និងភាពសុខដុមរមនានៅក្នុងសង្គម និងរួមចំណែកជួយពន្លឿន ដល់ការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាល ។