Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


របបសន្ដិសុខសង្គមនីមួយៗបានជួយដល់ខ្ញុំបាទ ឬនាងខ្ញុំដូចជា ជាទូទៅរបបសន្ដិសុខសង្គមនេះនូវបណ្ដាប្រទេសនានាលើពិភពលោកគេតែងតែអនុវត្តហើយទទួលបានជោគជ័យដល់ប្រជាពលរដ្ឋរបស់គេ ទោះបីជាច្បាប់តម្រូវឲ្យមានការបង់ភាគទានក៏ដោយ ប៉ុន្ដែ អត្រាបង់ភាគទាននេះមានចំនួនតិចតួច បើធៀបទៅនឹងការចំណាយគំហុគរបស់បុគ្គលម្នាក់ៗនៅពេលដែលយើងជួបហានិភ័យសង្គមនានា។ ហើយសម្រាប់ប្រទេសកម្ពុជាដែលច្បាប់ស្ដីពីរបប សន្ដិសុខសង្គមសម្រាប់ជនទាំងឡាយដែលស្ថិតនៅក្រោមបទប្បញ្ញត្តិនៃច្បាប់ស្ដីពីការងារ និងដោយការគិតគូររបស់រាជរដ្ឋាភិបាលបានបង្ហាញអំពីការយកចិត្តទុកដាក់ ដែលមានគំនិតផ្ដួចផ្ដើមឡើងដោយរាជរដ្ឋាភិបាល ក្នុងការបង្កើតអង្គភាពបេឡាជាតិរបប សន្ដិសុខសង្គមនេះឡើង ។ ពេលដែលពួកយើងមានហានិភ័យសង្គមនានាកើតឡើង ពួកយើងនៅតែមានប្រាក់ចំណូលស្របទៅតាមច្បាប់បានកំណត់ ដែលយើងអាច ជៀសផុតពីភាពក្រីក្រ និងជួយដល់ក្រុមគ្រួសារយើងនៅពេលដែលយើងជួបឧបទ្ទវហេតុនានាមានដូចជា  ទទួលរងហានិភ័យការងារ  មានជម្ងឺ ឬជួបឧបទ្ទវហេតុផ្សេងៗ ដល់ពេលចាស់ជរា ឬធ្លាក់ក្នុងទុព្វលភាព ឬទទួលមរណភាពនៃមេគ្រួសារ ទាំងនេះបានជួយយើងទាំងការព្យាបាល និងថែទាំវេជ្ជសាស្រ្ដ  ការចិញ្ចឹមពេលយើងទទួលរងហានិភ័យការងារដែលបាត់បង់សមត្ថភាពការងារលើសពី២០(ម្ភៃ)ភាគរយទទួលបានប្រាក់បំណាច់ប្រចាំថ្ងៃក្នុងឱកាសមានជម្ងឺ ទទួល បានប្រាក់សោធនជរាភាពសោធនទុព្វលភាព ឬសោធនចំពោះអ្នកនៅក្នុងបន្ទុក ។ ហើយកត្តានេះធ្វើឲ្យប្រទេសអភិវឌ្ឍន៍បានជឿនលឿនដោយសារមានទំនុកចិត្ត និង កំណើនសេដ្ឋកិច្ច តាមរយៈការរីកចម្រើនជីវភាពរបស់ប្រជាពលរដ្ឋ ។ លើសពីនេះ រដ្ឋអាចចាត់ចែងថវិការបបសន្ដិសុខសង្គមដែលលើសដើម្បីវិនិយោគទៅលើរបបសន្ដិ សុខសង្គមនេះ និងវិនិយោគរាល់ហេដ្ឋារចនាសម្ព័នទាំងអស់របស់រដ្ឋ តាមកំចីដែលមានការប្រាក់តិចតួចស្របទៅតាមច្បាប់។សរុបសេចក្ដីមក របបសន្ដិសុខសង្គមគឺបង្ហាញពីសាមគ្គីធម៌ក្នុងសង្គម ពិសេសជាងនេះទៅទៀតគឺធានាបានសន្ដិសុខប្រាក់ចំណូល របស់ពួកយើងទាំងអស់គ្នានៅពេល ជួបហានិភ័យសង្គមដូចបានរៀបរាប់ខាងលើ ។


Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login