ប្រភពធនធាន នៃបេឡាជាតិរបបសន្ដិសុខសង្គម មានដូចខាងក្រោម ៖
- ធនធានដំបូងដែលរដ្ឋផ្ដល់សម្រាប់ការបង្កើតបេឡាជាតិរបបសន្ដិសុខសង្គម
- ការផ្ទេរក្នុងលក្ខណៈជាអន្ដរាគមន៍សាធារណៈ ដែលមានចែងក្នុងថវិការដ្ឋដូចជាឧបត្ថម្ភសម្រាប់ដំណើរការ និងឧបត្ថម្ភធនជាមូលធន
- ភាគទានរបស់សមាជិកនៃបេឡាជាតិរបបសន្ដិសុខសង្គមនិងនិយោជកសម្រាប់ទុកហរិញ្ញប្បទានលើផ្នែកនីមួយៗ នៃរបបសន្ដិសុខសង្គម
- ប្រាក់ពិន័យពីការយឺតយូរក្នុងការបង់ភាគទាន ឬការផ្ដល់តារាងបៀវត្ស ព្រមទាំងការប្រាក់ពីការយឺតយូរនេះ
- ផលចំណេញបានមកពីការវិនិយោគ
- អំណោយនិងអច្ច័យទានផ្សេងៗប្រភពធនធានដទៃទៀតដែល បេឡាជាតិរបបសន្ដិសុខសង្គម អាចទទួលបានស្របតាមច្បាប់ ។