ទិសដៅអនុវត្តបន្ដឆ្នាំ២០១៦ របស់បេឡាជាតិរបបសន្ដិសុខសង្គម មានដូចជា ៖
- ពង្រឹងពង្រីក និងអនុវត្តផ្នែកហានិភ័យការងារ ឲ្យកាន់តែល្អប្រសើរបន្ថែមទៀត
- បន្តរៀបចំបែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអោយដាក់ដំណើរការ ផ្នែកថែទាំសុខភាពនៅឆ្នាំ២០១៦នេះ
- រៀបចំបែបបទនីតិវិធី និងលិខិតបទដ្ឋានគតិយុត្ត ដើម្បីអោយដាក់ដំណើរការ ផ្នែកប្រាក់សោធន
- បន្ដដាក់ភ្នាក់ងាររបបសន្ដិសុខសង្គមនិងសម្របសម្រួលជាមួយមូលដ្ឋានសុខាភិបាល ដែលបានចុះកិច្ចព្រមព្រៀងឲ្យផ្ដល់សេវាកាន់តែមានប្រសិទ្ធភាព និង ល្អប្រសើរជាងមុន ។
- បន្ដធ្វើការផ្សព្វផ្សាយ សម្របសម្រួល និងពន្យល់ណែនាំពីការអនុវត្តគោលនយោបាយផ្នែកហានិភ័យដល់ម្ចាស់សហគ្រាសគ្រឹះស្ថាន និងកម្មករនិយោជិត
- បន្ដចុះអង្កេតគ្រោះថ្នាក់ការងារចំពោះជនរងគ្រោះដែលជាសមាជិកប.ស.ស
- បន្ដចុះស្រាវជ្រាវ សហគ្រាសគ្រឹះស្ថានដែលបង្កើតថ្មីអោយមកចុះបញ្ជិកានៅ ប.ស.ស
- បន្ដចុះបញ្ជិការកម្មករឡើងវិញ
- បណ្ដុះបណ្ដាលធនធានមនុស្សនិងអភិវឌ្ឍន៍ប្រព័ន្ធព័ត៌មានវិទ្យា។