ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ជម្ងឺវិជ្ជាជីវៈ គឺជាជម្ងឺដែលបណ្ដាលមកពីវិជ្ជាជីវៈ ក៏ត្រូវចាត់ទុកជាហានិភ័យការងារដែរ។ រដ្ឋមន្រ្ដីក្រសួងទទួលបន្ទុកវិស័យរបបសន្ដិសុខសង្គម និងរដ្ឋមន្រ្ដីក្រសួងសុខាភិបាល ត្រូវចេញប្រកាសរួមស្ដីពីការកំណត់បញ្ជីជម្ងឺវិជ្ជាជីវៈដោយមានភ្ជាប់មកជាមួយនូវបញ្ជី នៃមុខរបរប្រើកម្លាំងកាយ មុខរបរដែលប៉ះពាល់ដោយជាតិពុល និងមុខរបរដែលត្រូវអនុវត្តនៅក្នុងលក្ខខណ្ឌ ឬតំបន់មានលក្ខណៈមិនប្រក្រតីដែលនាំឲ្យអ្នកធ្វើការកើតជម្ងឺផ្សេងៗ ។ បន្ទាប់ពីការផ្ដល់យោបល់ពីក្រុមប្រឹក្សាបច្ចេកទេស។បញ្ជីនេះ ត្រូវសើរើពិនិត្យឡើងវិញជាកាលិក ដើម្បីកែលម្អបច្ចេកទេសឲ្យបានជឿនលឿន និងជំរុញការយល់ដឹងខាងវេជ្ជសាស្រ្ដសម្រាប់ជាមូលដ្ឋានក្នុងការទប់ស្កាត់គ្រោះថ្នាក់វិជ្ជាជីវៈ ។ ជម្ងឺដែលគេប្រកាសថាជាហានិភ័យការងារក្រោយពីបរិច្ឆេទ ដែលកម្មករនិយោជិតបានធ្វើការងារហើយនោះ ក៏អាចបើកសិទ្ធិឲ្យជនរងគ្រោះទទួលតាវកាលិកសម្រាប់ហានិភ័យការងារបានដែរ បើការប្រកាសនេះស្ថិតក្នុងអំឡុងពេលដែលមានបញ្ជាក់ក្នុងបញ្ជីនៃជម្ងឺវិជ្ជាជីវៈ ។