2019-03-13 22:11
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ពាក្យសុវណ្ណភូមិ កើតនៅសលតវត្សទី៣ មុនគ្រឹស្តសករាជក្នុងរាជ្យព្រះបាទអសោកមហារាជ នៃប្រទេសឥណ្ឌា ។ ពាក្យនេះដើម្បីសម្គាល់ទឹកដី ដែលព្រះបាទអសោកមហារាជ ឲ្យបេសកទូតព្រះពុទ្ធសាសនា២អង្គគឺនាមព្រះសោណកត្ថេរ និងឧត្តរត្ថេរ ឲ្យទៅផ្សព្វផ្សាយព្រះពុទ្ធសាសនា នៅដែនដីសុវណ្ណភូមិ ។ ប៉ុន្តែ រហូតមកដល់សព្វថ្ងៃនេះគេនៅមិនដឹងថា ដែនដីសុវណ្ណភូមិនេះ គឺនៅទីណាឲ្យប្រាកដនោះទេហេតុនេះហើយ បានប្រទេសភូមា អះអាងថានៅប្រទេសភូមា ចំណែកប្រទេសថៃមថានៅប្រទេសថៃ ហើយប្រទេសខ្មែរយើងក៏អះអាហថានៅប្រទេសខ្មែរយើងដែរ ដោយយោងទៅលើភស្តុតាងផ្សេងៗ ។តែបើនិយាយរួមទៅ ប្រហែលទឹកដីសុវណ្ណភូមិនេះគឹត្រូវនឹងទឹកដីនៃប្រទេសអាស៊ីអាគ្នេយ៍សព្វថ្ងៃ ។