Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


មុនពេលជនជាតិឥណ្ឌាចូលមកដល់ ជនជាតិខ្មែរយើងមានវប្បធម៌របស់ខ្លួនយើង ។ តែនៅពេលដែលឥណ្ឌានៃសាសនាព្រាហ្មណ៍ចូលមក ជនជាតិខ្មែរយើង បានទទួលយកព្រហ្មញ្ញសាសនាដោយសារ ៖

  • វប្បធម៌ដើមរបស់ខ្មែរយើងមានជំនឿទៅលើព្រលឹង ដែលយល់ថា មនុស្សយើងស្លាប់ទៅ រូបរាងកាយត្រូវបាត់បង់ តែព្រលឹងមិនសាបសូន្យទេ ។ ចំណែកសាសនាព្រាហ្មណ៍ ក៏មានជំនឿថាអាត្ម័នរបស់មនុស្ស ពេលមនុស្សស្លាប់ទៅ ក៏មិនសាបសូន្យដែរ តែងទៅចាប់កំណើតថ្មី មានលក្ខណៈប្រហាក់ប្រហែលគ្នា ទៅនឹងជំនឿទៅលើព្រលឹងដែរ ។
  • ម៉្យាងទៀតកាលជំនឿដើមរបស់ខ្មែរ គឺយើងជឿទៅលើកន្លែងខ្ពស់ៗមានដើមឈើខ្ពស់ៗ ដំបូកខ្ពស់់ៗ ភ្នំខ្ពស់ៗ ដែលយល់ថាជាកន្លែង ស្នាក់នៃវត្ថុស័ក្តិសិទ្ធិផ្សេងៗ មានទេវៈ ខ្មោចព្រាយបិសាចផ្សេងៗ ។ ចំណែកលទ្ធិព្រាហ្មណ៍ក៏មានជំនឿថាទីកន្លែងខ្ពស់ៗ មានភ្នំជាដើម ជាកន្លែងស្នាក់នៅនៃអាទិទេពដែរ ។
  • ព្រហ្មញ្ញសាសនាចូលមកដល់ប្រទេសកម្ពុជា ក្នុងលក្ខណៈប្រវត្ថិសាស្រ្ត សមស្របក្នុងពេលដែលជនជាតិខ្មែរយើងពុំទាន់មានការរីកចំរើនប៉ុន្មាន ។ សាសនានេះ ក៏បានជួយសំរួលដល់ជីវភាព និងស្មារតីរបស់ខ្មែររយើងក្នុងដំណាក់កាល និងស្ថានភាពនោះ អោយកាន់តែប្រសើរជាងមុន ។ ដោយសារលក្ខណៈស្របគ្នានៃជំនឿរបស់ខ្លួន និងលទ្ធិសាសនានេះ គួបផ្សំនឹងស្ថានភាព នឹងលក្ខណៈប្រវត្ថិសាស្រ្តផងនោះជនជាតិខ្មែរ បានទទួលព្រហ្មញ្ញសាសនាដោយស្រួល ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login