ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
គោលបំណងរបស់គណនេយ្យ គឺផ្តល់នូវព័ត៌មានដែលមានប្រយោជន៍ទៅដល់មនុស្សទាំងអស់ ដែលមានបំណងក្នុងការវិនិយោគ និងការសម្រេចចិត្តផ្សេងៗទៀត។ គោលបំណងគណនេយ្យក៏បានផ្តល់នូវព័ត៌មានហិរញ្ញវត្ថុ ទៅដល់អង្គភាពអាជីវកម្មមួយ ដើម្បីជួយពួកគេនូវក្នុងការធ្វើផែនការនិងការត្រួតពិនិត្យសកម្មភាពផ្សេងៗរបស់អង្គភាពអាជីវកម្ម។ អ្នកប្រើប្រាស់ព័ត៌មានគណនេយ្យមានដូចជា ៖
-អ្នកវិនិយោគបច្ចុប្បន្ន និងអ្នកវិនិយោគសក្តានុពល
-ម្ចាស់បំណុល
-អ្នកគ្រប់គ្រងអង្គភាពអាជីវកម្ម
-អ្នកផ្គត់ផ្គង់
-អតិថិជន
-រាជរដ្ឋាភិបាល
-និងអ្នកប្រើប្រាស់ផ្សេងៗទៀត ។