Point Center Login Help

ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ​​ ផ្វើសារឥឡូវនេះ

Answer 1


សម័យអង្គរចុះដុនដាបចាប់ពីសតវត្សទី១៣មក រហូតដល់ចាកចោលអង្គរនៅពាក់កណ្តាលសតវត្សទី១៥ ។ ធ្លាក់ចុះដុនដាបដោយមូលហេតុច្រើនយ៉ាង ៖

  • ការធ្លាក់ចុះនៃពិធីទេវរាជ ៖ ដើម្បីឡើយពិធីទេវរាជជាកំលាំងមួយដ៏សំខាន់ក្នុងការបង្រួបបង្រួមជាតិ និងជំរុញអោយសម័យអង្គររុងរឿង តែចាប់ពីចុងសតវត្សទី១២ មកពិធីទេវរាជ ត្រូវធ្លាក់ចុះអានុភាពរបស់ខ្លួនបន្តិចម្តងៗដោយមូលហេតុ ពិធីនេះបង្កើតចេញជាលទ្ធិបុគ្គលនិយម ។
  • ជំលោះផ្ទៃក្នុង ដែលគេសង្កេតឃើញមានសង្រ្គាមជាហូរហែរ រវាងក្រុមរាជវង្សានុវង្សា និងរវាងសាសនា “ព្រហ្មញ្ញសាសនា និងព្រះពុទ្ធសាសនា” ។
  • ដោយសារការកសាងប្រាសាទធំៗ ច្រើនហួសហេតុ ដែលធ្វើអោយប្រជាពលរដ្ឋអស់ធនធានយ៉ាងច្រើនជាហេតុធ្វើអោយជីវភាពរបស់ប្រជាពលរដ្ឋ កាន់តែធ្លាក់ចុះបន្តិចមុនៗ ។
  • មូលហេតុដែលជាលទ្ធផលនៃគំនិតចក្រពត្តិនិយមពង្វាតទឹកដី ៖ នយោបាយពង្វាតទឹកដី ជាការប្រសើរក្នុងដំណាក់កាលដំបូង តែនយោបាយនេះបានជះឥទ្ធិពលអាក្រក់ដល់ខ្លួនឯងវិញ ។
  • ការថយចុះនៃវិស័យកសិកម្ម ៖ ទំនប់បារាយណ៍ត្រូវបោះបង់គ្មានភ្លៀងធ្លាក់ជាច្រើនឆ្នាំ ដែលប្រជាពលរដ្ឋធ្វើស្រែកមិនបាន ។
  • មូលហេតុនៃតំហយប្រជាជន ៖ ស្លាប់ដោយជំងឺរាតត្បាត ស្លាប់ដោយសង្រ្គាម និងដោយត្រូវជនជាតិថៃកៀរជាឈ្លើយស្លឹក ។
  • មូលហេតុពីខាងក្រៅនៃវត្តមានជនជាតិថៃ ដើមឡើយជនជាតិនេះជនជាតិភាគតិច នៃខេត្តយូណានរបស់ចិន ។ តែដោយការធ្វើបាបរបស់ជនជាតិម៉ុងហ្គោល ពួកគេបានធ្វើដំណើរចុះមកក្រោម បង្កើតបានជាកុលសម្ព័ន្ធរួច ក្លាយជាប្រទេស ធ្វើការបះបោរ បង្កជាសង្រ្គាមវាយក្រុង​អង្គរ ដែលធ្វើអោយសម័យអង្គរចុះអន់ថយបន្តិចម្តងៗ ។ បើយើងសរុបមកឃើញថា មូលហេតុដែលធ្វើអោយសម័យអង្គរចុះអន់ថយទៅវិញ អាស្រ័យដោយកត្តាខាងក្នុងនិងកត្តាខាងក្រៅដែលបានអូសទាញប្រទេសខ្មែរយើងអោយធ្លាក់ចុះ រហូត់ដល់ចិត្ត ត្រូវតែបោះបង់ទីក្រុងអង្គរនាឆ្នាំ១៤៣១ ។

Login or Register to Share Login

×

×

Tips to earn more points:

  • Get 2 point for each question.
  • Learn more how to earn point quickly with Point Center

Login

×

One more step

Please login to share your idea

Register Login