2019-03-28 16:19
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
ឯព្រះពុទ្ធជាម្ចាស់ ព្រះអង្គបានទេសនានៅក្នុងពិធីបុណ្យនោះ ដោយទ្រង់ប្រសើរអានិសង្ឃកឋិនទាន ជាអានេក ។
នៅក្នុងវេលានៃធម្មទេសនានោះ ព្រះអង្គទ្រង់បានលើកយកអតីតជាតិរបស់ទ្រង់មកនិទាន គឺកាលទ្រង់យោនយក កំណើតកើតជា នរជីវទុគ្គតបរមពោធិសត្វ បានជួបវេយ្យាវច្ចៈ ខ្វាលខ្វាយក្នុងអង្គកឋិនទានរបស់ កិដុម្ពីម្នាក់នាំទៅថ្វាយ ព្រះសម្មាសម្ពុទ្ធនាម មទុមុត្តរៈ ដែលពេលនោះព្រះសម្មាសម្ពុទ្ធទ្រង់ប្រទានឲ្យព្រះសុជាតត្ថេរ អគ្គសាវ័ក ព្រះអង្គជាអ្នកក្រាលគ្រង ។ ឯនជីវ ទគ្គបរមពោធិសត្វ នៃយើងបានព្យាករ ពីពេលនោះមកដោយសារបានជួយចាត់ចែងអស់ពីកម្លាំងកាយចិត្ត និងប្រាជ្ញាស្មារតីនៅក្នុងកម្មវិធីបុណ្យ ។ ចំណែកឯខាងបុព្វជិតវិញ ព្រះភិក្ខុនាម នាររទត្ថេរ កាលបើបានស្តាប់នូវព្រះធម្មទេសនា របស់ព្រះពុទ្ធជាម្ចាស់ក្នុងពិធីបុណ្យរបស់ព្រះ បាទបសេនទិកោសល មហារាជ ហើយកក៏បានសេចក្តីជ្រះថ្លាក៏ទៅបបួលញាតិសា លោហិតមកធ្វើកឋិនមួយ ដង្ហែរទៅថ្វាយព្រះភិក្ខុសង្ឃមានព្រះពុទ្ធជាប្រធាន ។ព្រះអង្គទ្រង់បានសរសើរទាននេះ ហើយទ្រង់បានលើកយកទានពីអតីត កាលព្រះអង្គនៅជាស្តេចចក្រព័ត្រិនាម វិជិតរាជ ជាធំលើទ្វីបទាំង៤ បាននាំកឋិនទៅថ្វាយព្រះពុទ្ធនាម វិជិតរាជ ជាធំលើទ្វីបទាំង៤បាន នាំកឋិនទៅថ្វាយព្រះពុទ្ធនាម កោណ្ឌញ្ញៈ ដែរ ។
ចំណែកផលានិសង្ឃនៃការធ្វើកឋិន ទោះជាគ្រហស្ថក្តី ទោះជាបុព្វជិតក្តី បើប្រកបដោយសទ្ធា ចេតនាកម្ម បញ្ញាសម្បយុត្ត ទាំងសម្ភារៈកឋិនគឺបានផលានិសង្ឃច្រើន ឬតិចទៅតាមឬខុសសប្លែកគ្នានៃកឋិននីមួយៗ ។