2019-04-05 20:24
ចង់ប្តូរការងារ ឬ កំពុងស្វែងរកការងារ ផ្វើសារឥឡូវនេះ
Answer 1
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាជំពូក១ មាត្រាទី៦ ចែងថា « ភ្នំពេញជារាជធានីនៃព្រះរាជាណាចក្រកម្ពុជា » ។ ទង់ជាតិ ភ្លេងជាតិ និងសញ្ញាជាតិមានអត្ថន័យ និងសារៈសំខាន់ដូចតទៅ៖
១. ទង់ជាតិ
អត្ថន័យ បង្ហាញអោយឃើញជាតិសាសន៍មួយរឺ ប្រទេសមួយ ។ ទង់ជាតិជានិមិត្តរូបនៃជំនឿបទពិសោធន៍និងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ។
សារៈសំខាន់ បង្ហាញជពីជំនឿនិងបំណងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋចំពោះជាតិ ។
២. ចំរៀងជាតិ និងភ្លេងជាតិ
អត្ថន័យ បង្ហាញពីជីវីត និងបំណងប្រាថ្នារបស់ប្រជាជនខ្មែរ
សារៈសំខាន់ បង្ហាញពីជាតិ សាសនា ព្រះមហាក្សត្រនិងបង្ហាញអោយឃើញពីជីវីតនិងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋខ្មែរក្នុងការគាំទ្រប្រទេសជាតិរបស់ខ្លួន
៣. សញ្ញាជាតិ
អត្ថន័យ បង្ហាញពីអំនាច និងយុត្តិធម៌នៃអរិយធម៌ខ្មែរ ដែលមានការចូលរួមការពារពីកំលាំងប្រជាសាស្រ្តនៅជុំវិញព្រះរាជបល្ល័ង្ និងព្រះមហាក្សត្រព្រមទាំងបង្ហាញជំនឿ និងបំនងប្រាថ្នាដ៏ជ្រាលជ្រៅរបស់ប្រជាពលរដ្ឋ ក្នុងការគោរពចំពោះព្រះមហាក្សត្រ
សារៈសំខាន់ បង្ហាញអោយឃើញថា ព្រះរាជាណាចក្រកម្ពុជា ជាប្រទេស រឹជាតិសាសន៍មួយមានអត្តសញ្ញាណជាតិរបស់ខ្លួនមានអធិបតីភាពមិនចំនុះជាតិជាតិសាសន៍ណាមួយឡើយ ។